អឺរ៉ុបសម្រេច ដកពន្ធផ្នែកខ្លះ នៃទំនិញនាំចូលពីកម្ពុជា


រាជធានីភ្នំពេញ៖ ទីបំផុតទៅ​ សហភាពអារ៉ុប បាន​សម្រេចដកពន្ធផ្នែកខ្លះ នៃទំនិញ​ដែលនាំចូលពីកម្ពុជា បន្ទាប់ពីមុខទំនិញដែលនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ទទួលបានការអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ សព្វមុខទំនិញមិនមែនជាអាវុធ ​EBA ជាច្រើនឆ្នាំមកហើយនោះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​ ដែលផ្សាយនៅលើគេហទំព័ររបស់គណៈកម្មការអឺរ៉ុប នាយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។

គណៈកម្មអឺរ៉ុប បានសង្កត់ធ្ងន់ថា ការសម្រេចផ្តាច់ EBA ដោយផ្នែកខ្លះនេះ គឺដោយសារតែនៅកម្ពុជា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ ការសម្រេចនេះ នឹងចូលជាធរមាន នៅខែសីហា ឆ្នាំ២០២០ ។

យ៉ាងណាក៍ដោយនៅក្នុងសុន្ទរកថា ឯពិធីបើកការដ្ឋានស្តារផ្លូវលេខ២ និងផ្លូវលេខ២២ កាលពីថ្ងៃទី១១ កុម្ភៈ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជា ត្រូវរៀនរស់ដោយដកដង្ហើមខ្លួនឯង៕ 

អឺរ៉ុបសម្រេច ដកពន្ធផ្នែកខ្លះ នៃទំនិញនាំចូលពីកម្ពុជា អឺរ៉ុបសម្រេច ដកពន្ធផ្នែកខ្លះ នៃទំនិញនាំចូលពីកម្ពុជា

 

 


ពាក្យទាក់ទង