រដ្ឋ​មន្រ្តី​ក្រសួង​​ព័ត៌មាន ស្នើ​​អ្នក​​កាសែត​​ទាំង​អស់​​ត្រូវ​យល់​ដឹង​ពី​ក្រម​​សីលធម៌


រាជធានីភ្នំពេញ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជិវៈ និងក្រមសីលធម៌ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​មានប្រសាសន៍ថា អ្នកកាសែតទាំងអស់ចាំបាច់ត្រូវយល់ពីក្រមសីលធម៌ស្ដីពីវិជ្ជាជីវនៃអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសគឺច្បាប់និងសិទ្ធិរបស់ខ្លួននិងអ្នកដទៃ ដើម្បីក្លាយខ្លួនជាអ្នកកាសែតដែលប្រកបទៅដោយចំណេះដឹងនិងដើម្បីអាចប្រកួតប្រជែងជាមួយអ្នកកាសែតផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំឲ្យមានកម្មវិធីសិក្ខាសិលានេះឡើង គឺក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់អ្នកកាសែត និងចង់ឲ្យអ្នកកាសែតមានការយល់ដឹងខ្ពស់និងបង្កើនតម្លៃដើម្បីផលិតព័ត៌មានប្រកបដោយគុណភាព និងអាចជឿទុកចិត្តបាន។ លោកថា សព្វថ្ងៃនេះអ្នកកាសែតដែលវ័យក្មេង មួយផ្នែកធំគឺមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ខ្វះប្រភព គ្មានវិជ្ជាជីវៈ ដែលធ្វើឲ្យ​សាធារណជនមានការភ័ន្តច្រឡំ ចំពោះព័ត៌មានទាំងនេះ រហូតមានសាធារណជនខ្លះ ខឹងសម្បារចំពោះថ្នាក់ដឹកនាំ ព្រោះតែព័ត៌មានក្លែងក្លាយ គ្មានវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួនតូចជាដើម៕

រដ្ឋ​មន្រ្តី​ក្រសួង​​ព័ត៌មាន ស្នើ​​អ្នក​​កាសែត​​ទាំង​អស់​​ត្រូវ​យល់​ដឹង​ពី​ក្រម​​សីលធម៌
រដ្ឋ​មន្រ្តី​ក្រសួង​​ព័ត៌មាន ស្នើ​​អ្នក​​កាសែត​​ទាំង​អស់​​ត្រូវ​យល់​ដឹង​ពី​ក្រម​​សីលធម៌