រាជ​រដ្ឋា​ភិបាល​កម្ពុជា ដាក់​ចេញ​វិធាន​ការ ៥​ចំណុច ដើម្បី​អនុវត្ត​យន្តការ​របាយ​ការណ៍​សិទ្ធិ​មនុស្ស សម្រាប់​អង្គការ​សហ​ប្រជាជាតិ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់អង្គការសហប្រជាជាតិ។ 

យោងតាម សារាចរ លេខ ០៣ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងនាមរដ្ឋជាសមាជិក នៃអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា មានគណៈកម្មាធិការសិទ្ធិកម្ពុជា ជាសេនាធិការ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា និងបានចូលរួមគ្រប់យន្តការអន្តរជាតិស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានជាអាទិ៍ យន្តការ នៃរបាយការណ៍សិទ្ធិមនុស្ស និងចូលរួមការពាររបាយការណ៍សិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការចំនួន០៥ចំណុច ឲ្យគ្រប់ ក្រសួង ស្ថាប័ន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្តអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕(ANN007)

ពាក្យទាក់ទង