រថយន្ដដឹកស្ទីងក្រឡាប់ផ្ងាជេីង​ ដោយសារអ្នកបេីកស្រវឹង​ សំណាងអត់មានគ្រោះថ្នាក់ដល់មនុស្ស

ខេត្តកំពង់ឆ្នាំង:​ កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃនេះ​ មានករណីរថយន្តធុនធំមួយគ្រឿងបានក្រឡាប់នៅចំណុចរង្វង់មូលទូក​ ក្នុងក្រុងកំពង់ឆ្នាំង​ ដោយចាក់ចោលភេសជ្ជៈស្ទីងរាយប៉ាយពេញផ្លូវ។

រថយន្តធុនធំដែលក្រឡាប់ផ្ងារជើងខាងលើនេះម៉ាក់ហ៊ីណូក្រហមសពាក់ផ្លាកលេខ ភ្នំពេញ3E9321 ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកបើកបរបានបើករថយន្តទៅផឹកស្រានៅដីថ្មីដែលស្ថិតនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។

ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តខាងលើបានផឹកស៊ីស្រវឹងហើយត្រូវម្ចាស់រថយន្តហៅឱ្យបើករថយន្តដើម្បីដឹកភេសជ្ជៈទៅឲ្យម្ចាស់ក្រុមហ៊ុន ភ្លាមៗនោះអ្នកបើកបររថយន្តបានបើកទាំងស្រវឹងក្នុងល្បឿនលឿននិងបានចាក់គួរបញ្ចាស់រង្វង់មូលបណ្ដាលឱ្យក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធុនធំខាងលើបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនិងភេសជ្ជៈស្ទីងនៅរាយប៉ាយពេញផ្លូវជាប់នឹងរង្វង់មូលទូកតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងអ្នកបើកបរនៅឡើយ៕

ដោយ៖ សាន្តផល្លា

png