អាជ្ញាធរជាតិអប្សរា នឹង​ប្រារព្ធខួប២៥ឆ្នាំ នៅសប្ដាហ៍ក្រោយ


ខេត្ត​សៀមរាប៖ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។

ដើម្បីរំលឹក ព្រមទាំងផ្សព្វផ្សាយពីស្នាដៃសម្រេចបានក្នុងរយៈពេល២៥ឆ្នាំនេះ ក៏ដូចជាចក្ខុវិស័យការងារនាពេលអនាគត អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដើម្បីបង្ហាញនិងឆ្លើយសំណួរទូទៅ ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។

ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ព្រមទាំងសិស្ស និស្សិត ដើម្បីសិក្សាស្វែងយល់ពីការងារស្ថាប័នដោយផ្ទាល់ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ដើម្បីញ៉ាំងឲ្យ​ព្រឹត្តិការណ៍ប្រារព្ធខួប២៥ឆ្នាំនេះ កាន់តែពោរពេញដោយការចង់ចាំ និងអធឹកអធមបន្ថែមទៀត អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដាក់ចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃចំនួន២២៥អង្គ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៧៖៣០នាទីព្រឹកបន្ថែមទៀត៕

អាជ្ញាធរជាតិអប្សរា នឹង​ប្រារព្ធខួប២៥ឆ្នាំ នៅសប្ដាហ៍ក្រោយ
អាជ្ញាធរជាតិអប្សរា នឹង​ប្រារព្ធខួប២៥ឆ្នាំ នៅសប្ដាហ៍ក្រោយ
អាជ្ញាធរជាតិអប្សរា នឹង​ប្រារព្ធខួប២៥ឆ្នាំ នៅសប្ដាហ៍ក្រោយ


png