មនុស្សជាង៥០០នាក់ ចុះឈ្មោះ​ចូលរួមកម្មវិធីបោះជំរុំ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន​បាន​ឲ្យដឹងថា មក​ទល់ពេល​នេះ មាន​មនុស្សចំនួនជាង៥០០នាក់ហើយ​ មកពីក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ តំណាងអង្គការក្រៅរាជរដ្ឋាភិបាល យុវជន សិស្ស និស្សិត ប្រជាសហគមន៍មូលដ្ឋាន និងក្រុមអ្នកស្រលាញ់បរិស្ថាន បានចុះឈ្មោះចូលរួម កម្មវិធីបោះជំរុំ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីបរិស្ថាននិងធម្មជាតិ» នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែល​ផ្តើម​ធ្វើ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រសួងបរិស្ថាន ក្នុងគោលបំណង បំផុសគំនិត និងស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជានទូទៅ និងផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន៕