ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ព្រះសីហនុ​កាលពីយប់មិញ​ ​ខណៈ​ក្រសួង​បញ្ជាក់​ថា​ ​ខេត្ត​ជាប់មាត់​សមុទ្រ​នឹង​រងគ្រោះ​បន្ត​ទៀត​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​

ទំហំអក្សរ៖

​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង១០យប់មិញ​នេះ​ ​ផ្នែក​ខ្លះ​នៃ​ក្រុង​ព្រះសីហនុ​ ​ត្រូវ​បាន​ទឹកជន់​លិច​ដែល​មិនធ្លាប់​មាន​ ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​ពេញមួយថ្ងៃ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី៩​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ឲ្យដឹង​ថា​ ​ខេត្ត​ជាប់មាត់​សមុទ្រ​ ​ដែល​រួមមាន​ខេត្តកោះកុង​ ​និង​ខេត្ត​ព្រះសីហនុ​ ​ព្រមទាំង​បណ្តា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ​អាច​នៅ​បន្ត​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ ​ខណៈ​ដែល​នៅ​លើ​ផ្ទៃសមុទ្រ​អាច​នឹង​មាន​ភ្លៀង​ ​ខ្យល់ខ្លាំង​ ​និង​រលក​សមុទ្រ​អាច​មាន​កម្ពស់​ ​១​ ​ទៅ២ម៉ែត្រ។

ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ព្រះសីហនុ​កាលពីយប់មិញ​ ​ខណៈ​ក្រសួង​បញ្ជាក់​ថា​ ​ខេត្ត​ជាប់មាត់​សមុទ្រ​នឹង​រងគ្រោះ​បន្ត​ទៀត​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​បញ្ជាក់​ថា​ ​ក្នុងចំណោម​ព្យុះ​ចំនួន៣ដែល​បាន​កើតឡើង​កាលពីដើម​សប្តាហ៍​នេះ​ ​ឥឡូវ​ព្យុះ​ទី៨​ ​បាន​រលាយខ្លួន​ហើយ​ ​ដោយ​នៅសល់​តែ២​ ​ដែល​ឥទ្ធិពល​បាន​នឹង​កំពុង​ស្រូប​ទាញ​ធ្វើឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​ឡើង​ទៅលើ​កាត់​ភាគ​ខាងជើង​ប្រទេស​ឡាវ​ ​និង​វៀតណាម​ ​ហើយ​ខ្យល់មូសុង​និរតី​ ​នៅ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​តំបន់​មាត់សមុទ្រ។

​ស្ថានភាព​នេះ​ ​នឹង​ធ្វើឲ្យ​ ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ជាពិសេស​ខេត្តកោះកុង​ ​និង​ខេត្ត​ព្រះសីហនុ​ ​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ ​ទៅ​ច្រើន​។​ ​លើ​ផ្ទៃសមុទ្រ​នឹងអាច​មាន​ភ្លៀង​ខ្យល់ខ្លាំង​ ​និង​រលក​បក់បោក​ខ្លាំង។​

​ចំណែក​ខេត្តកំពង់ធំ​ ​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​មណ្ឌលគិរី​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​និង​ខេត្តរតនគិរី​ ​នឹងអាច​មាន​ភ្លៀង​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន។​

​ខេត្តព្រះវិហារ​ ​សៀមរាប​ ​បាត់ដំបង​ ​ប៉ៃលិន​ ​បន្ទាយមានជ័យ​ ​និង​ខេត្ត​ឧត្តរមានជ័យ​ ​នឹងអាច​មាន​ភ្លៀង​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​បង្គួរ។​

​ហើយ​សម្រាប់​ខេត្ត​កំពង់ស្ពឺ​ ​តាកែវ​ ​កណ្តាល​ ​និង​រាជធានី​ភ្នំពេញ​ ​នឹងអាច​មាន​ភ្លៀង​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម៕​


ពាក្យទាក់ទង