ចំការ​អំពៅ​ជាង ៨០​ហិកតា ក្នុងស្រុកស្វាយទាប ត្រូវភ្លើងឆេះ​ខ្ទេច​កាលពីយប់មិញ

ខេត្តស្វាយរៀង​៖ ចំការ​អំពៅទំហំ​៨៣​ហិកតា ជា​របស់​ក្រុមហ៊ុន សុផាត​សំណាង ស្ថិត​ក្នុង​ភូមិ​បាត់ថង់ ឃុំ​គគី​សោម ស្រុកស្វាយទាប ត្រូវ​អគ្គិភ័យ​លេប​ត្របាក់អស់​គ្មាន​សល់​កាល​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ម្សិលមិញ។​

​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិករ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ករណី​ភ្លើង​ឆេះ​ចំការ​អំពៅ​របស់​ក្រុមហ៊ុនសុផាត​សំណាង​នេះ ជាដំបូង​គេមាន​​សង្ស័យថា អាច​មាន​អ្នក​លួច​ដុត។​

ជុំវិញ​ករណី​ខាងលើនេះ សមត្ថកិច្ច​រដ្ឋបាល​ឃុំ​គគី​សោម កំពុងតែធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕​

ពាក្យទាក់ទង