ដីស្រែប្រាំង​ជិត៣រយហិកតា​នៅស្រុកជលគិរី កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក

ខេត្តកំពង់ឆ្នាំង៖ ដីស្រែប្រមាណជា២៧០ហិតា ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​ឆ្លោក ស្រុកជលគិរី បច្ចុប្បន្ន​កំពុង​ជួបបញ្ហាប្រឈមខ្វះខាតទឹក ហើយ​ត្រូវបានកងទព័សហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្ដារជីកប្រឡាយ ដើម្បីទាញយកប្រភពទឹកពីព្រែកទៅសង្គ្រោះស្រូវប្រជាពលរដ្ឋទាំងនោះ។

លោក អៀម មុន្នី មន្ត្រីកងយោពលខេមរភូមិន្ទដែលបានចូលរួមក្នុងប្រតិបត្តិការនោះ​បាន​ឲ្យដឹងថា ដោយសារឆ្នាំនេះនៅទូទាំងប្រទេសកម្ពុជាបានជួបប្រទះនូវ​គ្រោះរាំងស្ងួតហួតហែងអូសបន្លាយពេលវេលាជាច្រើនខែ ធ្វើឲ្យ​ព្រែក បឹង ស្ទឹងរីងស្ងួតហួតហែងស្ទើរគ្មានសល់ រីឯស្រុកជលគិរីវិញប្រជាពលរដ្ឌត្រូវជួបប្រទះនៅបញ្ហាប្រឈមយ៉ាងខ្លាំងលើការខ្វះខាតទឹកធ្វើស្រែ ដោយឡែកស្រូវនៅក្នុងស្រែមួយចំនួនកំពុង​ជួបនូវ​ហានិភ័យខូចស្វិតស្រពោនស្ទើរគ្រប់កន្លែង។

លោកថា ដោយ​សារ​មើលឃើញ​នូវ​បញ្ហា​នេះ ធ្វើឲ្យ​កម្លាំង​ផ្នែកសឹករងជលគិរីប្រញាប់​រួសរាន់ប្រមូលផ្ដុំកម្លាំង​ចុះជួយបូមទឹកជូន​ប្រជាពលរដ្ឋតាមមូលដ្ឋានដើម្បីសង្រ្គោះស្រូវរបស់បងប្អូន ទោះបីកំលាំងយើងជួបបញ្ហាលំបាកនិងមានការនឿយហត់បែបណាក៏ដោយ ឲ្យ​តែការសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋផុតពីការខូចខាត។

គួរ​បញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ជា​ច្រើន​លើក​រួច​មក​ហើយ​អំពី​អាកាសធាតុ ដោយអំពាវនាវ​ដល់បងប្អូន​ប្រជាកសិករ​ទាំងអស់​ធ្វើ​ស្រូវ​តែមួយ​រដូវ​បាន​ហើយ និង​ត្រូវ​រក្សា​ទឹកទុក ព្រោះ​រដូវប្រាំង​ឆ្នាំ​នេះ អាច​នឹង​អូស​បន្លាយ​យូរ៕

អត្ថបទ៖ សាន្តផល្លា

ពាក្យទាក់ទង