WHO៖ ឈ្មោះផ្លូវការ​របស់​វីរុសកូរ៉ូណា គឺ COVID 19


អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសថា ឈ្មោះ «COVID-19» នឹងក្លាយឈ្មោះ​ផ្លូវការ​របស់ជំងឺរលាកសួត​ដ៏កាចសាហាវនៅក្នុងប្រទេសចិន​នោះ។

WHO អះអាងថា ជំងឺនេះ​ តំណាង​ឲ្យការគំរាមកំហែងដ៏ធ្ងន់ធ្ងរ​សម្រាប់ពិភពលោក ។ ប៉ុន្តែ​ មានភាពប្រាកដនិយម​ថា អាច​បញ្ឈប់​ជំងឺនេះ​បាន។

ថ្លែងទៅកាន់​អ្នកកាសែត​នៅទីក្រុងហ្សឺណែវ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «ឥឡូវនេះ យើងមានឈ្មោះមួយ​សម្រាប់ជំងឺនោះ ហើយវាត្រូវបានហៅថា COVID-19»។ 

លោក Tedros បានបកស្រាយអត្ថន័យដូច្នេះថា «CO» មានន័យថា «CORONA(កូរ៉ូណា)» «VI» មានន័យថា VIRUS(វីរុស), «D» គឺជា «DISEASE»(ជំងឺ), ខណៈដែល«19» គឺជាឆ្នាំ​ គឺថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលជំងឺនេះបានឆ្លងរាលដាល​។ 

គួរបញ្ជាក់ថា កាលពីពេលមុននេះ អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះបណ្តោះអាសន្នគឺ 2019-nCoV ។ ប៉ុន្តែ​ឈ្មោះផ្លូវការជំងឺនេះ ត្រូវបានផ្លាស់ប្តូរ​មកជា COVID-19 វិញចាប់ពីពេលនេះតទៅ៕

WHO៖ ឈ្មោះផ្លូវការ​របស់​វីរុសកូរ៉ូណា គឺ COVID 19
WHO៖ ឈ្មោះផ្លូវការ​របស់​វីរុសកូរ៉ូណា គឺ COVID 19


ពាក្យទាក់ទង

png