កូរ៉ូណា​ឆក់ជីវិត ១១១២ នាក់ និងឆ្លង ៤៤ ៧៩៣នាក់នៅទូទាំងពិភពលោក


ជំងឺរលាកសួតប្រភេទថ្មី​បង្កឡើងដោយវីរុសកូរ៉ូណាថ្មី 2019-nCoV នៅប្រទេសចិន គិតមកដល់ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឆក់យកជីវិត​មនុស្ស​​សរុប ១ ១១២នាក់ និង​ឆ្លងដល់​មនុស្ស​​៤៤ ៧៩៣នាក់ហើយ។ ប៉ុន្តែអ្នកជំងឺ ៤ ៤៦៣នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ។

ក្រៅពីប្រទេសចិន ប្រទេសចំនួន​២៨ដទៃផ្សេងទៀត គឺ​ត្រូវ​ជំងឺ 2019-nCoV នេះបានឆ្លង​ផងដែរ ជាពិសេស​នាវា​ដឹកអ្នកដំណើរ​មួយគ្រឿង ដែលផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ និងបាននិងកំពុងដាក់ឲ្យស្ថិតនៅជប៉ុននោះ​ ជំងឺ2019-nCoV បានឆ្លងមនុស្សកើន​១៧៤នាក់ ។ រីឯនៅក្នុងប្រទេសជប៉ុន​វិញ​មានអ្នកជំងឺនេះសរុប​២៨ករណី ហើយចាកចេញពីមន្ទីរពេទ្យ​៤ករណី។ 

ហុងកុង​មានអ្នកជំងឺ2019-nCoV កើនឡើង​៤៩ករណី ក្នុងនោះបាត់បង់ជីវិតម្នាក់, សិង្ហបុរី​៤៧នាក់ ចាកចេញពីមន្ទីរពេទ្យ​៩នាក់, ប្រទេសថៃ​៣៣នាក់ ចាកចេញពីមន្ទីរពេទ្យ​១០នាក់, កូរ៉េខាងត្បូង​២៨ករណី ចាកចេញពីមន្ទីរពេទ្យ​៤ករណី, ម៉ាឡេស៊ី​១៨ករណី ចាកចេញពីមន្ទីរពេទ្យ​១ករណី, តៃវ៉ាន់​១៨ករណី ចាកចេញពីមន្ទីរពេទ្យ១ករណី, អាល្លឺម៉ង់​១៦ករណី, អូស្ត្រាលី​១៥ករណី ចាកចេញពីមន្ទីរពេទ្យ​៥ករណី, វៀតណាម​១៥ករណី ចាកចេញពីមន្ទីរពេទ្យ​៦ករណី, អាមេរិក​១៣ករណី ចាកចេញពីមន្ទីរពេទ្យ​៣ករណី, បារាំង១១ករណី, ម៉ាកាវ ១០ករណី ចាកចេញពីមន្ទីរពេទ្យ១ករណី, អារ៉ាប៊ីសាអ៊ូឌីត​៨ករណី ចាកចេញពីមន្ទីរពេទ្យ​១ករណី, អង់គ្លេស​៨ករណី, កាណាដា៧ករណី, ហ្វីលីពីន​៣ករណី ក្នុងចាកចេញពីមន្ទីរពេទ្យ​២ករណី និងស្លាប់​មួយករណី, ឥណ្ឌា​៣ករណី, អ៊ីតាលី​៣ករណី, រុស្ស៊ី​៣ករណី, អេស្ប៉ាញ​២ករណី, ប៊ែលហ្ស៊ិក​១ករណី, នេប៉ាល់១ករណី, ស៊ុយអែត​១ករណី, កម្ពុជា​១ករណី​ ចាកចេញពីមន្ទីរពេទ្យ១ករណី, ហ្វាំងឡង់១ករណី ចាកចេញពីមន្ទីរពេទ្យមួយករណី និងស្រីលង្កា​១ករណី​ចាកចេញពីមន្ទីរពេទ្យមួយករណី៕

កូរ៉ូណា​ឆក់ជីវិត ១១១២ នាក់ និងឆ្លង ៤៤ ៧៩៣នាក់នៅទូទាំងពិភពលោក


ពាក្យទាក់ទង

png