ប្រជាពលរដ្ឋ​សម្តែង​ការ​ត្អូញត្អែរ ក្រោយ​ក្រុមហ៊ុនតាយសេង តម្រូវ​ឲ្យ​រថយន្ត​តាក់ស៊ីទាំង​អស់​ត្រូវ​តែចូលបេនរបស់​ខ្លួន

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​ពី​ទីកន្លែងនានា​ទៅ​កាន់​ក្រុង​បានលុង នៃ​ខេត្ត​រតនគិរី បាន​សម្តែង​ការ​ត្អូញត្អែរថា ពួកគាត់​ត្រូវ​ខាតបង់​នូវ​ប្រាក់​កាស​បន្ថែមទៀតទៅ​លើ​ក្រុម​ម៉ូតូឌុប​ដែល​តម្លើងថ្លៃ ក្រោយ​ពីក្រុម​ហ៊ុន​តាយសេង ដែល​ទទួល​សិទ្ធិ​លើ​ការ​បង់​ភាស៊ីរថយន្ត តម្រូវ​ឲ្យ​រថយន្ត​ឈ្នួលទាំងអស់​ត្រូវ​តែ​ចូល​បេនរបស់ខ្លួននៅផ្សារតាសេង ដែលមាន​ចម្ងាយ​ឆ្ងាយ។

ប្រជាពលរដ្ឋ​បានលើក​ឡើង​ថា ឥឡូវ​នេះមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងក្រុង ដូចជា​ផ្សារ​បាន​លុង​ជា​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់ខាត​ទាំងពេលវេលា និង​ថវិកា ដែលកាលពីមុន​ពួក​គាត់ចំណាយតែ​ទៅ​លើប្រាក់ឈ្នួលរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ មានទាំងឈ្នួលរថយន្ត មានទាំងឈ្នួលម៉ូតូឌុប ហើយខាតពេលវេលាជាច្រើនទៀតផង បើ​នៅពេលយប់វិញ ត្រូវ​ក្រុម​ម៉ូតូឌុប​តម្លើង​ថ្លៃស្រេចតែនឹងចិត្តទៀត។

ចំពោះ​ករណីនេះ បើ​តាម​ការ​លើក​ឡើង​របស់ប្រធានក្រុមហ៊ុនតាយសេងថា ដោយសារ អាជ្ញាធរមិនចង់ឲ្យមានសកម្មភាពរញ៉េរញ៉ៃនៅក្នុងផ្សារបានលុង និងតាមបណ្ដាផ្លូវក្នុងខេត្តមួយចំនួន ទើបលោកសម្រេចចិត្តឲ្យតាក់ស៊ីទាំងអស់មកឈប់នៅចំណតរថយន្តក្រុមហ៊ុនរបស់គាត់តែម្ដង។

ដោយ​ឡែកលោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា លោកនឹងបង្កើតក្រុមដើម្បីមិនឲ្យមានម៉ូតូឌុបណាយកតម្លៃលើសពីមុននោះទេ៕ សាវុទ្ធ

png