សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងប្រើ​ទឹក​អស់​១៧រថយន្ត​ ដើម្បី​ពន្លត់​ភ្លើងឆេះ​ជញ្រ្ជាំង

ខេត្ត​កំពង់ឆ្នាំង៖ សមត្ថកិច្ចនគបាលបង្ការនិងពន្លត់អគ្គីភ័យខេត្តកំពង់ឆ្នាំង នៅព្រឹកមិញ​នេះ បានចេញធ្វើសកម្មភាពពន្លត់ភ្លើងឆេះព្រៃ៣កន្លែងនៅចំណុចព្រៃឃ្នុងចុងកោះ សង្កាត់ខ្សាម ក៏ដូចជា​នៅ​ស្រុករលាប្អៀរ ដោយ​ប្រើប្រាស់ទឹកអស់​ចំនួន​១៧រថយន្តទើប​អាច​ទប់ស្កាត់បាន។

បើយោងតាមរបាយការណ៍របស់ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបាន​ឲ្យដឹងថា ការពន្លត់អគ្គីភ័យទាំង៣កន្លែងខាងលើបានប្រើប្រាស់ទឹកពន្លត់អស់១៧រថយន្ត តែបង្កការខូចខាត ឆេះព្រៃនិងជញ្ជ្រាំងអស់ ប្រមាណជា២០ហិតា ដោយ​មូលហេតុមកពីក្មេងៗដុត។

ជាមួយ​គ្នា​នេះ ស្នងការងនគបាលខេត្តកំពង់ឆ្នាំងក៏​បានឲ្យ​ដឹងដែរថា កន្លងមកស្នងការនគបាលខេត្តបានធ្វើការប្រជុំផ្សព្វផ្សាយទៅគ្រប់មូលដ្ឋានឲ្យ​មានការប្រុងប្រយ័ត្ន និងបង្ការទប់ស្កាត់ភ្លើងឆេះផ្ទះនិងភ្លើងឆេះព្រៃដែលកើតមានជាយថាហេតុ ។ ក្នុងនោះក៏​ត្រូវតែមានការបង្ការផ្សេងៗដើម្បីទប់ស្កាត់ដូចបំពង់ពន្លត់អគ្គិភ័យ ពាងដាក់ទឹកឲ្យ​បានពេញៗ និងមុនចាកចេញពីផ្ទះត្រូវបិទបារ៉ែតភ្លើងអគ្គិសនី ភ្លើងចង្ក្រាន និងភ្លើងធូបទៀន និងសំរាមនៅក្រោមផ្ទះឲ្យ​អស់ ព្រោះរដូវនេះជារដូវក្តៅដែលងាយអាចនឹងកើតមានភ្លើងឆេះឡើង៕

អត្ថបទ៖ សាន្តផល្លា

ពាក្យទាក់ទង

png