ក្រសួងសុខាភិបាល​បង្ហាញ​លទ្ធផល នៃ​ការ​ធ្វើតេស្ត​រកវីរុសកូរ៉ូណាថ្មី នៅ​បុរសអ្នកទេសចរ​ជនជាតិហូឡង់


រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​រសៀល​ថ្ងៃទី១១ ខែកុម្ភៈ នេះ បាន​ចេញ​ប្រកាស​ស្តីពីលទ្ធផល​តេស្តវីរុស​កូរ៉ូណា​ថ្មី ទៅ​លើ​បុរស​អ្នក​ទេស​ចរ​តាម​កប៉ាល់​ជាជនជាតិហូឡង់នៅ​ខេត្ត​ព្រះសីហនុ។

ក្រោយ​ពីធ្វើ​តេស្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​វត្ថុ​វិភាគ​របស់​ជនជាតិ​ហូឡង់នៅ​ខេត្ត​ព្រះសីហនុនោះ​បាន​បង្ហាញ​លទ្ធផល​អវិជ្ជមានវីរុស​កូរ៉ូណាថ្មី​ ហើយ​ស្ថានភាព​របស់​គាត់​នៅពេល​នេះ​មិន​មាន​បញ្ហា​អ្វី​ឡើយ។

គួរ​បញ្ជាក់ថា បុរស​ទេសចរ​ជនជាតិ​ហូឡង់រូបនេះ មាន​អាយុ​៧០ឆ្នាំ បាន​ធ្វើ​ដំណើរ​ទេសចរ​តាម​កប៉ាល់​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២០។ តែ​នៅពេល​ឡើង​កប៉ាល់ មាន​ការ​ពិនិត្យ​កំដៅ​ឃើញថា មាន​បុរស​រូប​នោះ​បាន​ឡើង​កំដៅ​ដល់ ៣៨អង្សាសេ ហើយ​ក្រុម​ការងារ​របស់​កប៉ាល់​មិន​អនុញ្ញាត​ឲ្យ​គាត់​ឡើង​កប៉ាល់​ឡើយ រួច​ក៏​រាយ​ការណ៍​មក​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ។

បន្ទាប់​មក ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​យក​សំណាក​វត្ថុ​វិភាគ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដោយ​លទ្ធផល​នៅ​ល្ងាច​ថ្ងៃទី១១ ខែកុម្ភៈនេះ បាន​បង្ហាញ​ថា អវិជ្ជមាន​វីរុស​កូរ៉ូណាថ្មី៕

ក្រសួងសុខាភិបាល​បង្ហាញ​លទ្ធផល នៃ​ការ​ធ្វើតេស្ត​រកវីរុសកូរ៉ូណាថ្មី នៅ​បុរសអ្នកទេសចរ​ជនជាតិហូឡង់


ពាក្យទាក់ទង

png