ថ្ងៃទី១២ កុម្ភៈ ស្អែកនេះ សម្តេចតេជោ​ប្រាប់បងប្អូន​កម្មករ​-កម្មការិនី​កុំ​មានការ​ភ្ញាក់ផ្អើល


រាជធានីភ្នំពេញ៖ ក្នុង​ពិធីបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិលេខ២ និង​លេខ​២២ នៅព្រឹកមិញ​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ប្រកាស​សារ​ទៅ​កាន់​បងប្អូន​កម្មករ-កម្មការិនីទាំងអស់ សូម​កុំ​មាន​ការ​ភ្ញាក់ផ្អើលនៅ​ថ្ងៃទី១២ ខែកុម្ភៈ ស្អែកនេះ បើ​ទោះ​ជាមួយ​រឿងអ្វីកើតឡើងក៏ដោយ។

នៅថ្ងៃទី១២ ខែកុម្ភៈ ស្អែកនេះ គណៈកម្មការ​សហភាពអឺរ៉ុប នឹង​ប្រជុំ​សម្រេច​ថា តើ​ត្រូវ​បន្ត ឬរក្សា​ទុក​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

សម្តេចតេជោ​បញ្ជាក់ថា បើសិនជា​អឺរ៉ុប​សម្រេចដក EBA ពី​កម្ពុជា ក៏​នៅ​មាន​រយៈ​ពេល​៦ខែទៀត ទើប​ការ​សម្រេច​នេះ​ចូលជា​ធរមាន ដោយ​មាន​ន័យថា ទំនិញ​របស់​កម្ពុជា ពិសេស​ផលិតផល​កាត់ដេរ​ដែលនាំទៅ​លក់​នៅទីផ្សារ​ប្រទេស​សមាជិកអឺរ៉ុបត្រូវ​បង់ពន្ធ ដោយ​មិន​មែន​អឺរ៉ុប​បិទ​ទីផ្សារសម្រាប់​កម្ពុជាទេ ។ ដោយ​និយាយ​ឲ្យ​ងាយ​ស្តាប់ គឺ​គ្រាន់តែ​ពីមុន​ចំណេញ​ច្រើន រួច​ដល់​ពេល​គេ​ឲ្យ​បង់ពន្ធ គឺ​យើង​ចំណេញ​តិច​ជាង​មុន​តែប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ សូម​ងើបឈរ​ឡើង ដើម្បី​រួម​គ្នា ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ​របស់​យើង និង​បន្ត​ការពារ​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាកទាំងអស់គ្នា៕

ថ្ងៃទី១២ កុម្ភៈ ស្អែកនេះ សម្តេចតេជោ​ប្រាប់បងប្អូន​កម្មករ​-កម្មការិនី​កុំ​មានការ​ភ្ញាក់ផ្អើល


ពាក្យទាក់ទង

png