BNI កម្ពុជា បកស្រាយរឿងនិមន្តព្រះតេជគុណ គូ សុភាព ចូលរួមបង្រៀនសមាធិ និងទ្រឹស្តីព្រះពុទ្ធសាសនាដល់សមាជិក

ទំហំអក្សរ៖

(ភ្នំពេញ)៖ ដើម្បីចៀសវាងរាល់ការយល់ច្រលំផ្សេង ពីមហាជន និងបំភ្លឺចំពោះសារព័ត៌មានក្នុងស្រុក ដែលបានផ្សាយថា BNI កម្ពុជា បាននិមន្តព្រះអង្គ គូ សុភាព ទៅទេសនា ដើម្បីលក់សំបុត្រក្នុងតម្លៃពី ៨៥ដុល្លារ ទៅ១០០ដុល្លារនោះ BNI កម្ពុជា សូមបញ្ជាក់ដូចខាងក្រោម៖ BNI កម្ពុជា នឹងរៀបចំសន្និសីទជាតិប្រចាំឆ្នាំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ខាងមុខ ដោយមានសមាជិកប្រមាណ ៥០០ក្រុមហ៊ុន។ នៅក្នុងសន្និសីទនេះ BNI កម្ពុជា មានបំណងជួបជុំសមាជិកទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីដោះដូរបទពិសោធន៍ និងផ្តល់ឱកាសអាជីវកម្ម ឲ្យគ្នាទៅវិញទៅមក។ ការលក់សំបុត្រគឺ មានតែសមាជិក BNI កម្ពុជា ប៉ុណ្ណោះ ដែលមានសិទ្ធិទិញ ចំណែកអ្នកមិនមែនជាសមាជិកគ្មានសិទ្ធិទិញនោះទេ ហើយប្រាក់ដែលបានពីការលក់សំបុត្រគឺត្រូវយកទៅចំណាយលើរៀបចំកម្មវិធីជប់លៀង និងជូនរង្វាន់ដល់សមាជិកឆ្នេីមតែប៉ុណ្ណោះ។ កម្មវិធីនេះ សមាជិក BNI កម្ពុជា ទាំងអស់នឹងទទួលបាន ការជួយពីក្រុមទីផ្សារដ៏ធំ, សិទ្ធិផ្តាច់មុខនៃការលក់ផលិតផលនៅក្នុងក្រុម, ទទួលបានឱកាសអាជីវកម្មពីសមាជិកទៅវិញទៅមកជានិរន្ត, ទទួលបានការបណ្តុះបណ្តាលអប់រំលើការគ្រប់គ្រងអាជីវកម្ម និងទំនាក់ទំនងយូរអង្វែង។ ដោយឡែក BNI កម្ពុជា បាននិមន្តព្រះអង្គ វជិរប្បញ្ញោ គូ សុភាព ឲ្យចូលរួមក្នុងកម្មវិធី សន្និសីទថ្នាក់ជាតិឆ្នាំ២០១៩ នេះ គឺក្នុងគោលបំណងផ្តល់មេរៀនសមាធិ និងទ្រឹស្តីព្រះពុទ្ធសាសនា ដល់សមាជិក របស់ BNI កម្ពុជា ទាំងអស់ឲ្យប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងមានគុណធម៌ប្រកបដោយចិត្តស្ងប់ ស្មោះត្រង់ មិនលោភលន់ ឬបោកប្រាស់អ្នកដទៃដើម្បីផលប្រយោជន៍ ដែលប្រាសចាកពីគន្លងព្រះពុទ្ធឱវាទ។ ដូច្នេះ សូមមហាជនមេត្តាកុំមានការភ័ន្តច្រឡំ ចំពោះរឿងនេះតទៅទៀត ៕ ann

BNI កម្ពុជា បកស្រាយរឿងនិមន្តព្រះតេជគុណ គូ សុភាព ចូលរួមបង្រៀនសមាធិ និងទ្រឹស្តីព្រះពុទ្ធសាសនាដល់សមាជិក BNI កម្ពុជា បកស្រាយរឿងនិមន្តព្រះតេជគុណ គូ សុភាព ចូលរួមបង្រៀនសមាធិ និងទ្រឹស្តីព្រះពុទ្ធសាសនាដល់សមាជិក BNI កម្ពុជា បកស្រាយរឿងនិមន្តព្រះតេជគុណ គូ សុភាព ចូលរួមបង្រៀនសមាធិ និងទ្រឹស្តីព្រះពុទ្ធសាសនាដល់សមាជិក BNI កម្ពុជា បកស្រាយរឿងនិមន្តព្រះតេជគុណ គូ សុភាព ចូលរួមបង្រៀនសមាធិ និងទ្រឹស្តីព្រះពុទ្ធសាសនាដល់សមាជិក

 


ពាក្យទាក់ទង