អភិបាលខេត្ត​សៀមរាប បញ្ជាក់ពី​ការ​ធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​មក​ខេត្ត​សៀមរាប


ខេត្ត​សៀមរាប៖ ឆ្លៀត​ក្នុង​ឱកាស​ចូលរួម​ពិធីសម្ពោធ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសនៅ​ក្រុង​សៀមរាប​កាលពីថ្ងៃម្សិលមិញ លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​បាន​លើក​ឡើងថា ការធ្លាក់ចុះ នៃ​ភ្ញៀវទេសចរនៅ​ខេត្ត​សៀមរាប គឺមាន​ពាក់ព័ន្ធ​មក​ពី​កត្តាមួយ​ចំនួន ទាំងរដ្ឋ និងឯកជន។

លោកបញ្ជាក់ទៀតថា ម៉្យាងទៀតបច្ចុប្បន្ននេះ ដោយកើតនូវវិរុសកូរ៉ូណា ក៏​បានធ្វើឲ្យចំនួនភ្ញៀវកាន់តែធ្លាក់ តែនៅកម្ពុជា ក៏ដូចខេត្តសៀមរាបមកដល់ពេលនេះ មិនមានជនជាតិកម្ពុជាណា ម្នាក់កើតនូវ វីរុសកូរ៉ូណានេះឡើយ គឺមានតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ត្រូវបានគ្រូពេទ្យបានព្យាបាលជាផ្សះស្បើយ និង បានវិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញហើយ៕

អត្ថបទ៖ តាំង ហូ

អភិបាលខេត្ត​សៀមរាប បញ្ជាក់ពី​ការ​ធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​មក​ខេត្ត​សៀមរាប


ពាក្យទាក់ទង