សម្ពាធ​ទាប​ខ្សោយ​កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា ធ្វើ​ឲ្យ​តំបន់​ជួរភ្នំដងរែក និង​ខ្ពង់រាបឦសានចុះ​ត្រជាក់​ដល់​១៩អង្សា


រាជធានីភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ព្រឹកមិញ​នេះ​ថា បច្ចុប្បន្ន​កម្រិត​សម្ពាធទាប​ខ្សោយ បាន​នឹង​កំពុង​គ្រប​ដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្ថានភាព​បែប​នេះ​នឹងធ្វើ​ឲ្យ​ តំបន់​ជួរភ្នំដងរែក និង​ខ្អង់​រាប​ឦសាន សីតុណ្ហភាព​ទាប​បំផុត​មានពី ១៩ ទៅ ២២អង្សាសេ, តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាពអាច​មាន​ពី ២៤ ទៅ​២៦អង្សាសេ ហើយ​នៅ​ថ្ងៃទី១២ និង​១៣ ខែកុម្ភៈ ផ្នែក​ខ្លះ​នៃ​រាជធានី-ខេត្ត​នៅ​តំបន់​វាល​ទំណាប​ភាគ​ខាង​ក្រោម និង​ខេត្ត​នៅ​ភាគ​ខាង​កើត​ជាប់​នឹង​ប្រទេស​វៀតណាម នឹង​អាច​មាន​ភ្លៀង​ខ្សោយ។

ដោយ​ឡែក​តំបន់​មាត់​សមុទ្រ សីតុណ្ហភាព​ទាប​បំផុត​អាច​មាន​ពី ២៤ ទៅ​២៦អង្សា ហើយ​នៅ​ថ្ងៃទី១២-១៥ ខែកុម្ភៈ ផ្នែក​មួយ​ចំនួន នៃ​រាជធានី-ខេត្តនៅ​មាត់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម៕

សម្ពាធ​ទាប​ខ្សោយ​កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា ធ្វើ​ឲ្យ​តំបន់​ជួរភ្នំដងរែក និង​ខ្ពង់រាបឦសានចុះ​ត្រជាក់​ដល់​១៩អង្សា


ពាក្យទាក់ទង