ភ្ញៀវដែលព្រះមហាក្សត្រអញ្ជើញ នឹងមកដល់សប្ដាហ៍ក្រោយ

ទំហំអក្សរ៖

ភ្នំពេញ៖ តមតាមការអញ្ជើញ របស់ព្រះមហាក្សត្រកម្ពុជាសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី  លោកប្រធានាធិបតី ​នៃ​សាធារណរដ្ឋ​សង្គមនិយម ប្រជាធិបតេយ្យ​ស្រីលង្កា​ លោក ម៉េ​ត​ធ្រី​ប៉ា​ឡា ស៊ី​រី​សេណា ( Maithripala Sirisena) នឹងមកដល់​កម្ពុជា សប្ដាហ៍ក្រោយ សម្រាប់ដំណើទស្សនកិច្ចរយៈពេល​បួន​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​៧ ដល់​១០ ខែសីហា​ ឆ្នាំ២០១៩ ។​

ភ្ញៀវដែលព្រះមហាក្សត្រអញ្ជើញ នឹងមកដល់សប្ដាហ៍ក្រោយ

តាមគម្រោងលោក​ប្រធានាធិបតី នឹង​អញ្ជើញ​មកដល់​កម្ពុជា​នា​រសៀល​ថ្ងៃទី​០៧ ខែសីហា ហើយ​នៅ​ព្រឹក​ថ្ងៃទី០​៨ ខែដ​ដែល លោក​នឹង​ទទួលព្រះរាជ​បដិសណ្ឋារកិច្ច​ផ្លូវការ ​នៅក្នុង​ព្រះបរមរាជវាំង បន្ទាប់មក​លោក​ប្រធានាធិបតី នឹង​ទទួល​ព្រះរាជសវនាការ​ជាមួយ​ ព្រះមហាក្សត្រ ​។ ​ក្រោយ​ជំនួប ​លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា ​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និងគោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​។


​ ​ ភ្ញៀវដែលព្រះមហាក្សត្រអញ្ជើញ នឹងមកដល់សប្ដាហ៍ក្រោយ

នៅ​រសៀល​ថ្ងៃទី០​៨ ខែសីហា លោក​ប្រធានាធិបតី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព​។​
​ ​

បន្ទាប់មក​លោក​ប្រធានាធិបតី ​នឹង​អញ្ជើញ​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប ព្រមទាំង​អញ្ជើញ​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧដុង្គ ខេត្តកណ្តាល​ ផងដែរ ៕​ ann

 


ពាក្យទាក់ទង