ស៊ីឈ្នួលបោចកំប៉ោងឲ្យ​គេប្តូរយកប្រាក់ចិញ្ចឹមកូនប្រពន្ធ ទីបំផុត​ខ្យល់គធ្លាក់ទឹកស្លាប់គួរឲ្យ​អាណិត


ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់បានខ្យល់គធ្លាក់ទឹកបណ្តាលឲ្យ​លង់ស្លាប់ នៅពេលស៊ីឈ្នួលបាកំប្លោកក្នុងស្រះឲ្យ​គេដោយសារតែស្ថានភាពគ្រួសារក្រីក្រ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៧ កុម្ភៈ កន្លងទៅ នៅចំណុចអូរគុម្ព ដែលស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកកំពង់លែងលោកវរះសេនីហ៍ឯក ប៉ាល់ជឿន បានឲ្យ​ដឹងថា ជនរងគ្រោះក្នុងករណីលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ ជុំ ភាព ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង បានមកធ្វើការបាកំប្លោកឲ្យ​ឈ្មោះ ពៅ វែង ភេទប្រុសអាយុ៣២ឆ្នាំរសនៅភូមិប៉ប្រកឃុំសំរោងសែនកំពង់លែង ។

សមត្ថកិច្ចដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះទូកចុះបាកំប្លោកដូចរាល់ថ្ងៃធម្មតាហើយនៅពេលកើតហេតុទំនងជាខ្យល់គបណ្តាលអោយធ្លាក់ទឹកលង់ស្លាប់តែម្តង ៕

អត្ថបទ៖ សាន្ត ផល្លា

ស៊ីឈ្នួលបោចកំប៉ោងឲ្យ​គេប្តូរយកប្រាក់ចិញ្ចឹមកូនប្រពន្ធ ទីបំផុត​ខ្យល់គធ្លាក់ទឹកស្លាប់គួរឲ្យ​អាណិត


ពាក្យទាក់ទង