អ្នកភូមិទឹកចេញ ក្នុង​ខេត្ត​កំពង់ឆ្នាំង សំណូមពរ​ប្រជាពលរដ្ឋ​គាំទ្រ​របស់​ប្រើប្រាស់​ធ្វើ​ពីឬស្សីរបស់ខ្មែរ

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជាកសិករ រស់នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ស្ទើរគ្រប់ផ្ទះ បច្ចុប្បន្ន​កំពុងប្រកប មុខរបរតម្បាញរបស់ប្រើប្រាស់ធ្វើអំពីដើមឬស្សី ដែលពួកគាត់បានចេះតៗគ្នាពីដូនតាមក ដើម្បីលក់ដូរ ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ដែលជាការជួយសម្រាលនៅក្នុងបន្ទុកជីវភាពគ្រួសារ។

អ្នកស្រី ស្រីមុំ ជាកសិករត្បាញរបស់ប្រើប្រាស់ ធ្វើអំពីដើមឬស្សី ដែលមានទីលំនៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ បានឲ្យ​ដឹងថា សព្វថ្ងៃគាត់ចេះត្បាញ របស់ប្រើប្រាស់ ដែលធ្វើអំពីដើមឬស្សីនេះ ជាច្រើនមុខ មានដូចជា កញ្ច្រែង តូចធំ ចង្អេរ កញ្ជើ ថែមទាំងចេះក្តាប់ ចង្អេរ និងកញ្ច្រែង ដោយខ្លួនឯង មិនចាំបាច់ជួលគេទៀតផង។

គាត់ថា ដំបូងឡើយគាត់បានចេះត្បាញតៗគ្នាពីចាស់ៗ ក្នុងភូមិដែលមានប្រមាណ ៧០% បានប្រកប មុខរបរ ដូចដែលបានរៀប រាប់ខាងលើនេះ ដែលពួកគាត់បានចាប់យកមុខរបរនេះ តាំងពីសម័យដូនតាមក ដោយប្រជាពលរដ្ឋ ភាគច្រើន ក្នុងឃុំ ជើងគ្រាវទាំងមូល តែងតែចាប់យកមុខរបរ ផលិតឧបករណ៍ប្រើប្រាស់ធ្វើអំពីដើមឫស្សីនេះ មិនដែលបាបបោះបង់ចោលនោះឡើយ។

ដោយម្យ៉ាងមុខរបរនេះផងដែរ ក៏អាចបង្កើនប្រាក់ចំណូល ដល់ពួកគាត់ដែលជាប្រជាកសិកររស់នៅតាម ស្រុក ស្រែចម្ការ អោយមានជីវភាពធូរធារមួយកម្រិត បន្ថែមពីលើមុខរបរធ្វើស្រែចំការ។

គាត់បន្តទៀតថា រីឯរបស់ប្រើប្រាស់ទាំងនេះ ភាគច្រើន ត្រូវបាន ឈ្មួញមកប្រមូលទិញ ដឹកយកទៅលក់បន្តនៅផ្សារប៉ោយប៉ែត ជាប់ព្រំដែនថៃ ខ្លះទៀតត្រូវបានដឹកយកទៅលក់ នៅតាមបណ្តាខេត្តនិងទីក្រុងមួយចំនួននៅក្នុងប្រទេសផងដែរ។

យ៉ាងណាក៏ដោយ គាត់សុំសំណូមពរដល់​ប្រជាពលរដ្ឋខ្មែរយើង សូម​មេត្តាជួយគាំទ្រផលិតផលធ្វើអំពីដើមឬស្សី ដើម្បីជួយរក្សាស្នាដៃ វប្បធម៌ ប្រពៃណី ពីដូនតាខ្មែរយើង ទុកជូនកូនចៅជំនាន់ក្រោយបានស្គាល់៕

អត្ថបទ៖ សាន្ត ផល្លា

png