កម្ពុជា ផាកក្រុមហ៊ុននាំសំរាមប្លាសស្ទីកចូល ជាង១ពាន់លានរៀល និងដាក់កំហិតឱ្យយនាំចេញថ្ងៃទី២៤ សីហា

ទំហំអក្សរ៖

(ភ្នំពេញ)៖ ប្រធានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី៣០កក្កដា នេះ ដោយតម្រូវឱ្យក្រុមហ៊ុនជុង យៀន ប្លាស្ទិក (Chung yuen ) បង់ផាកពិន័យជាប្រាក់ជាង១ពាន់លានរៀល ដែលស្មើជាង២៥ម៉ឺនដុល្លារអាម៉េរិក ជាមួយការដាក់កំហិតឱ្យក្រុមហ៊ុននេះ នាំសំរាមប្លាស្ទីកដែលខ្លួនបញ្ជូនមក ទៅកាន់ប្រទេសដើមវិញផងដែរ ។

កម្ពុជា ផាកក្រុមហ៊ុននាំសំរាមប្លាសស្ទីកចូល ជាង១ពាន់លានរៀល និងដាក់កំហិតឱ្យយនាំចេញថ្ងៃទី២៤ សីហា

លោក គុណ ញឹម បានប្រាប់ក្រុមអ្នកកាសែតថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចាត់វិធានការដាក់បន្ទុក ចំពោះក្រុមហ៊ុន ជុង យៀន គឺត្រូវនាំចេញកាកសំណល់ប្លាស្ទិកទាំង ៨៣កុងទីន័រ ត្រឡប់ទៅប្រទេសដើមវិញ និងរងពិន័យរដ្ឋបាលជាប្រាក់ ១,០៣៧,៥០០,០០០ រៀល(មួយពាន់សាមសិបប្រាំពីរលានហាសិបម៉ឺនរៀល) ដែលត្រូវបង់ចូលជាប្រយោជន៍ជាតិ។ ហើយក្រុមហ៊ុនត្រូវអនុវត្តឲ្យបានចបើសព្វគ្រប់ត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត។

គួរបញ្ជាក់ថា សំរាម​ប្លា​ស្ទិ​ក​៨៣ កុងតឺន័រ ដែលមានទម្ងន់ជិត១,៦០០តោន​ ត្រូវបាន​អាជ្ញាធរ​រកឃើញ នៅ​កំពង់​ផៃ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពីពេល​ថ្ងៃទី១៧ កក្ដដា។ សំរាម​ទាំងនេះ ត្រូវបាន​ក្រសួងបរិស្ថាន អះអាងថា មាន​ប្រភព​មកពី​កាណាដា និង​អាមេរិក​ ៕ANN

កម្ពុជា ផាកក្រុមហ៊ុននាំសំរាមប្លាសស្ទីកចូល ជាង១ពាន់លានរៀល និងដាក់កំហិតឱ្យយនាំចេញថ្ងៃទី២៤ សីហា

កម្ពុជា ផាកក្រុមហ៊ុននាំសំរាមប្លាសស្ទីកចូល ជាង១ពាន់លានរៀល និងដាក់កំហិតឱ្យយនាំចេញថ្ងៃទី២៤ សីហា