ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ


រាជធានីភ្នំពេញ ៖ ពិធីហែអ្នកតាចិន ដែល​ជាទំនៀមទំលាប់ប្រពៃណីចិន តែងធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំចិនរួចនោះ គឺ​បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​ហើយ ដោយ​ផ្តើម​ពីថ្ងៃ១៤កើត ១៥ កើត និងថ្ងៃ១រោច ត្រូវ​នឹង​ថ្ងៃទី៧ ខែកុម្ភៈ នេះ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។

សម្រាប់រាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ ពិធីហែអ្នកតាចិនតែងប្រារព្ធឡើងនៅ៣តំបន់ផ្សេងគ្នា ដូចជា នៅតំបន់តាខ្មៅ អូរឬស្សី និងច្បារអំពៅ។

បើតាម​ជំនឿ​របស់​ជនជាតិ​ចិន និង​សែស្រឡាយ​ចិន​នៅ​កម្ពុជា ពួកគេ​ជឿ​ឬ​ទ្ធិ​អំណាច​របស់​អ្នកតាចិន​ទាំងនោះ ដែល​មក​បណ្ដេញ​ឧបទ្រពចង្រៃ ហើយ​ផ្ដល់​សេចក្តីសុខ​ចម្រើន​ដល់​ពួកគេ ពោលគឺ​អ្នកខ្លះ​ទិញ ឬ​ជាវ ក្រដាស ឬ​យ័ន្ត ដែលមាន​លោហិត​ចេញពី​ខ្លួន​អ្នកតា​ទាំងនេះ យកទៅ​បិត​នៅតាម​ផ្ទះ ឬ​ដាក់​តាម​ខ្លួន​ទៀតផង​៕

ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ

ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ
ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ
ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ
ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ
ពិធីហែអ្នកតាចិន ចាប់​ផ្តើម​ហើយ


png