ថ្មីទៀតហើយ! ប្តីកំពុងរៀបការប្រពន្ធថ្មី ប្រពន្ធមុន​ចូលមក​អុកឡុក​សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​បំណុល និងអាហារកិច្ច​ចំពោះកូនសិន

ខេត្តកណ្តាល៖ ខណៈដែលសំឡេងភ្លេងការកំពុងបន្លឺឡើងត្រៀមនឹងហែរជំនួនទៅហើយនោះ ស្រាប់តែមានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលប្រពន្ធដើមនិងសាច់ញាតិបានបើករថយន្តដឹកត្រី មកឈប់ពីមុខរោងការ និងរារាំងមិនឲ្យ​ប្រារព្ធពិធី ព្រមទាំងទាមទារឲ្យ​អតីតស្វាមីដែលជាកូនកំលោះ ចេញមកដោះស្រាយបំណុលចាស់ និងអាហារកិច្ចចំពោះកូនសិន។

ករណីនេះ​បានកើតឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ស្រ្តីប្រពន្ធមុន​ដែល​បាន​នាំបងប្អូន និង​ដឹកដៃកូន​មក​ដល់រោងការនេះ បាន​និយាយថា នាងមកពេលនេះ គឺមិនមែនមកទាមទារចង់បានប្តីទៅវិញនោះទេ គឺមកដើម្បីឲ្យ​អតីតស្វាមីចេញមកទទួលខុសត្រូវចំពោះបំណុលដែលជំពាក់គេ កាលពីនៅរកស៊ីជាមួយគ្នាឲ្យ​ចប់សព្វគ្រប់សិន និងផ្តល់អាហារកិច្ចចិញ្ចឹមកូន។ នាងថា នាងបានរៀបការជាមួយ ឈ្មោះ លី ច្រាយ អស់រយៈពេល​៩ឆ្នាំមកហើយ និងមានកូនប្រុសម្នាក់ ហើយកន្លងមកនាងនិងស្វាមីធ្លាប់បានលែងលះគ្នា ប៉ុន្តែក្រោយមកឪពុកម្តាយក៏បានផ្សំផ្គុំឲ្យ​ជួបជុំគ្នាវិញ ហើយថែមទាំងបានធ្វើពិធីសែន ឡើងវិញទៀតផង។

យ៉ាងណាក៏ដោយ​ កូនកម្លោះ​ដែល​មាន​ឈ្មោះ លី ច្រាយ បាន​ចេញមុខមកបកស្រាយថា លោកបានលែងលះជាមួយអតីតភរិយាជាយូរខែមកហើយ ដោយមានទាំងកិច្ចសន្យាព្រមព្រៀងផ្តិតមេដៃរៀងខ្លួនទៀតផង និងបានយល់ព្រមចែករថយន្តគ្នាម្នាក់១គ្រឿង ហើយខ្លួនទទួលបានរថយន្តម៉ាកតាកូម៉ា ឯអតីតភរិយាទទួលបានរថយន្តកូរ៉េប្រ ភេទ២តោនកន្លះ ហើយនាងថែមទាំងសុខចិត្តរ៉ាប់រងសង់ប្រាក់ដែលជំពាក់គេទាំងអម្បាលមាណ ថែមទៀតផង។

យ៉ាងណាក៏ដោយ បន្ទាប់ពីអតីតភរិយារារាំងមិនឲ្យ​រៀបការ នៅវេលាថ្ងៃត្រង់ស្វាមី និង កូនក្រមុំ សុខចិត្តទៅសាលាឃុំដើម្បីធ្វើការដោះស្រាយគ្នាជាមួយប្រពន្ធដើម ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ដោយអតីតស្វាមីមិនព្រម។ ហើយនៅវេលាល្ងាច កូនក្រមុំក៏ត្រឡប់ទៅកាន់រោងការវិញតែឯង ដើម្បីទទួលភ្ញៀវ និងប្រែក្លាយពីពិធីពិសារភោជនីយអាហារអបអរអាពាហ៍ពិពាហ៍ទៅជាពិធីជប់លាងវិញ ខណៈកូនកំលោះ សុខចិត្តនៅសាលាឃុំ មិនត្រឡប់ទៅរោងការវិញនោះទេ ព្រោះខ្លាចអតីតភរិយាតាមអុកឡុក៕

អត្ថបទ៖ សំបូរ

ពាក្យទាក់ទង