សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​នីហ្សេរីយ៉ា០៣នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន២១គីឡូក្រាម​

ទំហំអក្សរ៖

(ភ្នំពេញ​)៖ តាម​សេច​ក្ដី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា​ លោក​ ជឹម​ ស៊ី​ថា​ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​នៅ​ព្រឹក​ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៩​ បាន​ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​ ២០​ និង​ ០០នាទី​យប់​ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ បើក​ការស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ជាង២០​ គីឡូ​ក្រោម​ និង​ឃាត់​បុរស​ជនជាតិ​នីហ្សេរីយ៉ា៣នាក់​ត្រង់​ចំណុច​ក្នុង​ផ្ទះ​យីហោ​ សំណាក់​តូ​នី​ ផ្លូវ​បេតុង​ ភូមិ​ត្នោ​តជ្រុំ៤​ ​សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ​។

ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​នេះ​មានការ​សម្របសម្រួល​ពី​លោកស្រី​ កែវ​ សុ​គន្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ ជឹម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន៣នាក់​៖

១-ឈ្មោះ​ ម៉ា​ឌូ​កា​ ចន​អេស​ឈី​ប៊ូ​ឌូ​ ហៅ MADUKAJONA​ SCHIBU​ DO​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជនជាតិ​នីហ្សេរី​យ៉ា​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះសំណាក់​តូ​នី​ ផ្លូវ​បេតុង​ ភូមិ​ចម្រើន​ផល​ ​សង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌ​មាន​ ជ័យ​ រាជធានី​ភ្នំពេញ។

២-ឈ្មោះ​ អ៊ូ​ប៊ី​ស៊ី​ស៊ី​កោ​ឌី​ណា​កា​ឈី​ម័រ​រៀ​ ហៅ​ OBIESIE​ CHIKA​ ODINAKA​ CHIEMERIE​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនជាតិ​នីហ្សេរី​យ៉ា​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះសំណាក់​តូ​នី​ ផ្លូវ​បេតុង​ ភូមិ​ចម្រើន​ផល​ សងា្ក​ត់​ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

៣-ឈ្មោះ​ DAVIS​ CANKWDO​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជនជាតិ​នីហ្សេរី​យ៉ា​ មុខរបរ​លក់ដូរ​ ស្នាក់នៅ​ផ្ទះ​ជួល​បុរី​ពិភព​ថ្មី​ចម្ការ​ដូង​ ភូមិថ្មី​ ​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​នីហ្សេរីយ៉ា០៣នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន២១គីឡូក្រាម​

វត្ថុ​តាង​ចាប់​យក​៖

១-ក្រាម​ពណ៌ស​ថ្លា​ចំនួន​ ២១​ កញ្ចប់​ថង់​ផ្លា​ស្ទីច​ពណ៌លឿង​

២-លិខិតឆ្លងដែន​ចំនួន០៣ក្បាល​

៣-សាក់​កាដូ​ (កាបូបស្ពាយ​) ចំនួន០២​ (ពណ៌ខ្មៅ០១​,ពណ៌ខៀវ០១​)

៤-ទូរសព្ទ​ដៃ​ចំនួន០៤គ្រឿង​ (SAMSUNG​ S8​+ ពណ៌ខ្មៅ​ចំនួន០១​ NOKIA​ ចុច​ពិល​ពណ៌ខ្មៅ​ចំនួន០១​ NOKIA​ 3310​ ពណ៌ស​ចំនួន០១​ SAMSUNG​ J7​ ពណ៌​ទឹក​ មាស​ចំនួន០១​)

៥-ឯកសារ​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣នាក់​ សមត្ថកិច្ច​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​នីហ្សេរីយ៉ា០៣នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន២១គីឡូក្រាម​