នគរបាលស្រុកប្រាសាទបាគង ស្ទាក់ចាប់​មនុស្ស​២នាក់ សង្ស័យករណីលួចគោ

ខេត្ត​សៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត៤ទៀបភ្លឺថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានស្ទាក់ចាប់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកគោមួយ​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​២នាក់ ដោយ​សង្ស័យថា ជា​ចោរ​លួច​គោ នៅចំណុចភូមិលលៃ ឃុំបាគង។

ជនសង្ស័យ​ទាំង២នាក់​នោះ ទី១ ឈ្មោះ សៅ ភ្លឿយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម និង ទី២ ឈ្មេាះ សំ ជា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិបាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ។

ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបាននាំខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីអនុវត្តនីតិវិធីបន្ត ៕

អត្ថបទ៖ តាំង ហូ

ពាក្យទាក់ទង