បញ្ជូន​អ្នក​ពាក់​ព័ន្ធ​ការដ្ឋាន​សំណង់​ខុន​ដូ ៣​នាក់​ទៅ​តុលាការ ក្រោយ​ធ្វើ​ឲ្យ​បាក់​ដង​សន្ទួច​សង្កត់​រថយន្ត និងរបួស​មន្រ្តី​ស្ថាន​ទូត​អាមេរិក

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនអ្នកពាក់ព័ន្ធការដ្ឋានសំណង់ខុនដូ ៣នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ ករណីធ្វើឲ្យបាក់ដងសន្ទួចគ្រឿងចក្រ សង្កត់រថយន្ត និងរបួសមន្រ្តីស្ថានទូតអាមេរិក នៅក្នុងខណ្ឌចំការមន ។

សូមជម្រាបថា ជនដែលពាក់ព័ន្ធនឹងករណីធ្វើឲ្យបាក់ដងសន្ទួចគ្រឿងចក្រសង្កត់រថយន្ត និងរបួសសន្តិសុខស្ថានទូតអាមេរិក មាន ១.ឈ្មោះ ញឹច សុខា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបញ្ជារដងសន្ទួច, ២.ឈ្មោះ FAN YUANG HANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន, ៣.ឈ្មោះ ZHANG JIN ZHU ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេការឃួងដី និងដងសន្ទួចរបស់ក្រុមហ៊ុន ហ៊ុយប៉ាង កាន់លិខិតឆ្លងដែនលេខ EE3484029 ។

ហេតុការណ៍បាក់ដងស្ទូចសំណង់អគារខុនដូរបានកើតឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមការងារខាងបច្ចេកទេសនេះ បានធ្វើការស្ទូចបាសាំងដែក ចំនួន៥ទៅ៦កង់ នៅចំណុចសំណង់អគារខុនដូខ្ពស់ខាងលើនេះ ខណៈដែលកំពុងស្ទូច នោះដោយសារតែដងសន្ទូចចាស់ ថែមទាំងស្ទូចលើសទំងន់ថែមទៀត ក៏​ធ្វើ​ឲ្យ​បាក់ដងសន្ទូចវេរមកធ្លាក់ត្រូវចំអេស្កាវ៉ាទ័រ មួយគ្រឿងនិងបាក់សង្កត់មកចំរថយន្តស៊េរីទំនើប របស់ស្ថានទូតអាមេរិកដែលកំពុងបើកបរតាមដងផ្លូវ បណ្ដាលឲ្យ​ខ្ទាតអំបែង​កញ្ចក់ត្រូវចំមន្ត្រីស្ថានទូតដែលជាស្ត្រីម្នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ៕

ពាក្យទាក់ទង