កោះដំបង ក្នុង​ខេត្ត​ក្រចេះ នឹង​ក្លាយ​ជា​តំបន់ទេសចរណ៍​ដ៏​មាន​សក្តានុពល​នៅពេល​អនាគត

ខេត្តក្រចេះ ៖ កោះដំបង គឺជា​កោះមួយ​នៅ​កណ្តាល​ទន្លេមេគង្គ​ក្នុង​ស្រុកសំបូរ ខេត្ត​ក្រចេះ ហើយ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត គ្រោងនឹង​ធ្វើ​ការ​អភិវឌ្ឍន៍តំបន់នោះ​ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកំសាន្តក្នុងខេត្ត ឲ្យកាន់តែមានការកើនឡើង។

លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា កោះដំបង មានអាកាសធាតុនិងទេសភាពស្រស់ស្អាត ដែលជាកត្តាអំណោយផលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅកំសាន្ត ដើម្បីបំបាត់ការហត់នឿយនិងប្លែកអារម្មណ៍។

លោកថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពុងចុះសិក្សានិងចងក្រង ឲ្យមានជាក្រុមបំរើសេវាកម្មជូនភ្ញៀវទេសចរ ដូចជាផ្នែកសេវាកម្មម្ហូបអាហារ ផ្នែកសេវាកម្មដឹកជញ្ជូន សេវាកម្មផ្ទះស្នាក់នៅ សេវាកម្មអនាម័យបរិស្ថានដែលអាចជួយបង្កើនការងារដល់ប្រជាសហគមន៍ ក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងជួយលើកកម្ពស់ជីវភាពគ្រួសារបានមួយកំរិត៕