ទំនិញថៃរាប់រយមុខ កំពុង​តាំង​បង្ហាញ នៅ​ពិព័រណ៍ ថប់ថៃប្រេន ២០២០

រាជធានីភ្នំពេញ ៖ ទំនិញថៃម៉ាក​ល្បីៗរាប់រយមុខ កំពុង​ធ្វើ​ការ​ដាក់តាំងបង្ហាញសម្រាប់​ប្រជាជន​កម្ពុជា នៅ​ក្នុង​កម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ២០២០” នៅមជ្ឈមណ្ឌល​តាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦នេះដល់ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២០។

បើតាម​ស្ថានតំណាងពាណិជ្ជកម្មថៃថា ពិព័រណ៍នេះ បើកឱកាសឲ្យ​ប្រជាពលរដ្ឋកម្ពុជាអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទ​​ក្នុងតម្លៃពិសេស​ជាងតម្លៃលក់នៅលើទីផ្សារ ។

ពិព័រណ៍នោះបានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។ ជាមួយនោះក៏មានការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនារៀងរាល់យប់ផងដែរ៕

ពាក្យទាក់ទង

png