ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការចាំបាច់របស់កម្ពុជា


ប៉េកាំង ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង​កាលពី​ល្ងាច​ថ្ងៃទី៥ កុម្ភៈ ម្សិលមិញ លោក Xi Jinping ប្រធានាធិបតី​ចិន បានប្រកាសថា ចិន​នឹង​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ​ទៅ​តាម​តម្រូវ​ការ​ នៃ​ភាព​ចាំបាច់របស់​កម្ពុជា។

ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការចាំបាច់របស់កម្ពុជា

ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី​ក៏​បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​ចិន​នឹង​លើកទឹកចិត្ត​ឲ្យ​អ្នក​វិនិយោគចិន​មក​បណ្តាក់ទុក​នៅកម្ពុជា និង​នាំ​ចូល​ផលិតផល​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​ផងដែរ។

យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី​ចិន ក៏​បាន​ស្នើ​ដល់​កម្ពុជា ធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជាកាន់តែ​ល្អ​ប្រសើរ ដែល​គាំទ្រ​ដល់​ការ​វិនិយោគ និង​ធ្វើ​ធុរកិច្ច ហើយ​ត្រូវ​ពិនិត្យ​មើល​ថា តើ​អ្នក​វិនិយោគ​ចិន​ប្រឈម​អ្វី​ខ្លះ ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធានការ​ជួយ​ដល់​អ្នក​វិនិយោគ​ទាំងនោះ៕


ពាក្យទាក់ទង

png