ស្ថានទូត​សឹង្ហបុរី នឹង​រៀបចំ​ព្រឹត្តិការណ៍ Art Street and Food Festival នៅភ្នំពេញពាក់​កណ្តាល​ខែនេះ


រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​ឲ្យដឹងថា ស្ថានទូត​សឹង្ហបុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​ធ្វើព្រឹត្តិការណ៍ Art Street and Food Festival លើកទី១ នៅរាជធានីភ្នំពេញ ចាប់​ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ​២០២០។

ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ផ្សារ WB Arena ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចាក់អង្រែក្រោម ចន្លោះ​ទន្លេ​បាសាក់ និង​ផ្លូវ​ជាតិលេខ២។

បើតាម​ការ​បញ្ជាក់​របស់​ក្រសួងទេសចរណ៍ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ក្នុង​គោល​បំណងអបអរ​សាទរ​ខួប​លើកទី៥៥ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សិង្ហបុរី និង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដោយ​មាន​ការ​ផ្លាស់​ប្តូរវប្បធម៌​រវាង​ប្រទេស​ទាំងពីរ​តាម​រយៈ គំនូរ អាហារ តន្រ្តី និង​វប្បធម៌​ប្រវត្តិសាស្រ្ត​ជា​ដើម៕

ស្ថានទូត​សឹង្ហបុរី នឹង​រៀបចំ​ព្រឹត្តិការណ៍ Art Street and Food Festival នៅភ្នំពេញពាក់​កណ្តាល​ខែនេះ


ពាក្យទាក់ទង