អង្គការសុខភាពពិភពលោកប្រកាសសុំជំនួយ៦៧៥លានដុល្លារ ទប់ស្កាត់វីរុសកូរ៉ូណាថ្មី


អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO កាលពីថ្ងៃពុធ ម្សិលមិញ បានអំពាវនាវរកជំនួយមនុស្សធម៌ ៦៧៥លានដុល្លារអាមេរិក សម្រាប់ផែនការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី ជាពិសេស ចំណាយសម្រាប់បណ្តាប្រទេសដែលគិតថា មានហានិភ័យខ្ពស់។

អគ្គលេខាធិការអង្គការ WHO លោក Tedros បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅស្វីសថា «ថ្ងៃនេះ ពួកយើងសូមប្រកាសដាក់ចេញយុទ្ធសាស្ត្រ និងផែនការឆ្លើយតប ដោយពួកយើងស្នើឲ្យមានកញ្ចប់ថវិការ៦៧៥លានដុល្លារអាមេរិក ដើម្បីជួយដល់ផែនការ៣ខែបន្ទាប់....សាររបស់ពួកយើងសម្រាប់សហគមអន្តរជាតិគឺវិនិយោគនៅថ្ងៃនេះ ឬក៏ចំណាយថែមទៀត ពេលក្រោយ»។

លោកបញ្ជាក់ទៀតថា ៦០លានដុល្លារនៃមូលនិធិនេះនឹងប្រើប្រាស់សម្រាប់ប្រតិបត្តិការ WHO ខណៈដែលនៅសេសសលគឺសម្រាប់បណ្តាប្រទេសដែលត្រូវការជំនួយ ទប់ស្កាត់វីរុសមរណៈមួយនេះ៕

អង្គការសុខភាពពិភពលោកប្រកាសសុំជំនួយ៦៧៥លានដុល្លារ ទប់ស្កាត់វីរុសកូរ៉ូណាថ្មី


ពាក្យទាក់ទង

png