លោកត្រាំ ត្រូវព្រឹទ្ធសភា​លើក​លែង​ការ​ចោទ​ប្រកាន់ ពាក់ព័ន្ធ​ការ​រំលោភ​អំណាច និង​រាំង​ស្ទះ​ដល់​សភា


អាមេរិក៖ ទីបំផុត​ទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវ​បានទទួលការគាំទ្រយ៉ាងរឹងមាំពីគណបក្សសាធារណរដ្ឋនៅចំពោះមុខការគំរាមកំហែងដល់តួនាទីជាប្រធានាធិបតី ក្រោយ​ពី​ព្រឹទ្ធសបានលើកលែងពីការចោទប្រកាន់លោកចំពោះការរំលោភអំណាច និងការរាំងស្ទះដល់សភា។

លោក ត្រាំ ជាមេដឹកនាំអាមេរិកទី ៣ ដែលត្រូវទទួលការជំនុំជម្រះក្តី ។

លោក ត្រាំ ត្រូវ​បាន​គេ​ស្នើ​បណ្តេញចេញពីតំណែង ដោយសារតែបានលោកបានស្វែងរកជំនួយខុសច្បាប់ពីអ៊ុយក្រែន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបោះឆ្នោតឡើងវិញរបស់លោកក្នុងឆ្នាំ២០២០ នេះ។

ទោះបីជាត្រូវប្រឈមមុខនឹងភ័ស្តុតាងជាច្រើនក៏ដោយ ក៏គណបក្សសាធារណរដ្ឋនៅតែគាំទ្រលោកនិងបានបោះឆ្នោតក្នុងសំលេងភាគច្រើនដើម្បីលុបចោលការចោទប្រកាន់ប្រឆំាងនឹងប្រធានាធិបតីដោយមានសំលេង ៥២ ទល់នឹង ៤៨ លើការចោទប្រកាន់លើកទី១ និង ៥៣ ដល់ ៤៧ សំលេងលើការចោទប្រកាន់លើកទី ២៕

លោកត្រាំ ត្រូវព្រឹទ្ធសភា​លើក​លែង​ការ​ចោទ​ប្រកាន់ ពាក់ព័ន្ធ​ការ​រំលោភ​អំណាច និង​រាំង​ស្ទះ​ដល់​សភា


ពាក្យទាក់ទង

png