យន្តហោះមួយ​គ្រឿង​របស់​តួកគី រអិលធ្លាក់ពីផ្លូវ​បាក់ជា​២កំណាត់ស្លាប់៣នាក់ និង​របួសជាង​១រយនាក់

តួកគី ៖ យន្តហោះដឹកអ្នកដំណើរមួយ​គ្រឿង​ របស់​ក្រុមហ៊ុនអាកាសចរណ៍​ Pegasus ដែល​ដឹកអ្នកដំណើរ​ ប្រមាណជិត​២០០នាក់ បាន​បើក​ធ្លាក់​ផ្លូវ ខណៈ​ពេល​ចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន​អន្តរជាតិ​​ Sabiha Gokcen នាទីក្រុង Istanbul ដោយ​បណ្តាលឲ្យអ្នកដំណើរ ម្នាក់ស្លាប់ស្លាប់​ភ្លាមៗ និង ១៥៧នាក់រងរបួស ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បានប្រកាសថា អ្នកដំណើរដែលរងរបួសធ្ងន់ពីរនាក់ទៀត​ស្លាប់​ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ សរុបមានអ្នកស្លាប់​៣នាក់​។ ក្រុមអ្នកជំនាញបានលើកឡើងថា អាកាសធាតុអាក្រក់ជាមូលហេតុបណ្តាលឲ្យយន្តហោះ​ចុះខុសផ្លូវ ជួបគ្រោះថ្នាក់បែបនេះ។

​សារព័ត៌មាន Dailymail ​បានផ្សាយថា មានមនុស្ស​៣នាក់ស្លាប់និង​១៧៩នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Pegasus បានប្រកាសថា យន្តហោះដែលជួបគ្រោះថ្នាក់មានអ្នកដំណើរសរុបដល់ទៅ​១៨៣នាក់​​ក្នុងនោះមានកុមារពីរនាក់ និងក្រុម បហុនិកា ៦នាក់​។

អភិបាលទីក្រុង Istanbul ​បានប្រកាសថា យន្តហោះបានជ្រុលចេញពីផ្លូវដល់ទៅ​៦០ម៉ែត្រ ពេលចុះចត​ ហើយបាក់ជាពីរកំណាត់។​ យន្តហោះ ដឹកអ្នកដំណើរ​ដែលជួបគ្រោះថ្នាក់នោះចុះចតនៅវេលាម៉ោង​៦និង​១៩នាទី​ថ្ងៃទី​៥ ខែមករា​(ម៉ោងក្នុងតំបន់) ដោយហោះហើរចេញពី ទីក្រុង​ Izmir ​ទៅកាន់ទីក្រុង​ Istanbul៕

ពាក្យទាក់ទង

png