ACU ចាប់ខ្លួន​ប្រធាន អនុប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់

ទំហំអក្សរ៖

(ពោធិ៍សាត់)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាព្រឹកថ្ងៃទី២៧ កក្កដា នេះ បានឃាត់ខ្លួន ប្រធាន និងអនុប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ និងមន្ត្រីម្នាក់ទៀត នៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈដែលពួកគេ កំពុងណាត់ជួបជាមួយម្ចាស់ដី​ ដើម្បីប្រគល់លុយ ដែលជាផ្នែក នៃអំពើពុករលួយ។

មន្ត្រីដែលជាប់សង្ស័យ នឹងអំពើពុករលួយទាំងនោះ រួមមាន៖

១- ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីសុរិយោដីខេត្តពោធិ៍សាត់

២- ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់

៣- ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក៕

ACU ចាប់ខ្លួន​ប្រធាន អនុប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ ACU ចាប់ខ្លួន​ប្រធាន អនុប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់