ក្រសួងនឹងបិទវិបសាយ ឬ​ទំព័រហ្វេសប៊ុកណាដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​វីរុសកូរ៉ូណា


រាជធានីភ្នំពេញ ៖ បើតាម​លោក ផុស សុវណ្ណ អគ្គនាយកនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ឲ្យដឹងថា គិតមកត្រឹមពេលនេះក្រសួងបានរកឃើញ នូវវេបសាយ ក៏ដូចជា ទំព័រហ្វេសប៊ុកព័ត៌មាន មិនក្រោម ៥០ នោះទេ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណី វីរុសកូរ៉ូណានេះ។

ក្រសួងនឹងបិទវិបសាយ ឬ​ទំព័រហ្វេសប៊ុកណាដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​វីរុសកូរ៉ូណា

ជាវិធានការ ក្រសួងព័ត៌មាន នឹង​សហការជាមួយក្រុមហ៊ុន​ហ្វេសប៊ុក បិទទំព័រហ្វេស​ប៊ុក​ព័ត៌មានណាដែលបង្កផលអវិជ្ជមានដល់សង្គមជុំវិញព័ត៌មានមិនពិតពីករណីវីរុសកូរ៉ូណា និងព័ត៌មានក្លែងក្លាយផ្សេងៗទៀត។

វិធានការនេះ ធ្វើឡើងគ្រប់វេបសាយ និងទំព័រហ្វេសប៊ុកព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន និងមិនបានចុះបញ្ជី ដោយមានចំណាត់ការផ្សេងៗគ្នា ពីក្រសួងដៃគូ រួមមានក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ រួមទាំង មានចំណាត់ការពីក្រុមហ៊ុន ហ្វេសប៊ុកផងដែរ។

យ៉ាងណាក៏ដោយ ក្រសួងព័ត៌មានក៏នឹងពិភាក្សាបន្ថែមជាអ្នកសារព័ត៌មានវិជ្ជាជីវៈ អ្នកច្បាប់ បន្ថែមមុននឹងចេញសេចក្ដីជូនដំណឹងបន្ថែមជុំវិញករណីនេះ៕


png