រដ្ឋបាល​ខេត្ត​បាត់ដំបង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​រត់ម៉ារ៉ាតុង ដើម្បី​ប្រមូលថវិកា​ជួយ​មន្ទីរពេទ្យ​យោធភូមិ​ភាគ៥

ខេត្ត​បាត់ដំ​បង ៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ​ មន្ទីពេទ្យយោធាភូមិភាគទី៥ និងមន្ទីរពេទ្យបាងកកច័ន្ទបុរី ប្រទេសថៃ នឹង​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ដើម្បី​មនុស្ស​ធម៌ ដោយ​គ្រោងនឹងរៀបចំនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ដើម្បីលើកទឹកចិត្តឲ្យ​ប្រជាពលរដ្ឋចូលរួមហាត់ប្រាណ ដើម្បីឱ្យមានរាងកាយមាំមួន និងមានសុខភាពល្អ និងដើម្បីរកថវិកាក្នុងការចូលរួមចំណែក ទិញឧបករណ៍ និងបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។

ការរត់ម៉ារ៉ាតុននេះ នឹងចាប់ផ្តើមចេញដំណើរនៅម៉ោង៥ព្រឹក ដោយរត់ចេញពី សួននាគបាញ់ទឹក ហើយរត់ចំនួន៣វគ្គ គឺរត់ចម្ងាយ ៣ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ ។

ជាមួយគ្នា​នេះ លោកសឿម ប៊ុនរិទ្ធិ ក៏​បាន​អំពាវនាវឲ្យសប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ សូមចូលរួមក្នុងព្រឹត្រ្តការណ៍រត់ម៉ារ៉ាតុននេះ ឲ្យបានច្រើនកុះករ ដើម្បីធ្វើយ៉ាងរកថវិកាឲ្យបានច្រើន៕

ពាក្យទាក់ទង

png