បុរសម្នាក់លង់ទឹកបឹងជម្រៅជាងកន្លះម៉ែត្រស្លាប់


ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានលង់ទឹកបឹង​ដែលមាន​ជម្រៅ​តែ​កន្លះ​ម៉ែត្រ​បណ្តាល​ស្លាប់ នៅ​វេលាម៉ោង​៨ព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមាន​ទីតាំង​នៅ​ក្នុង​សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនរងគ្រោះមានឈ្មោះ អោប អូន អាយុ ៥៧ ឆ្នាំ មានកូន ៥នាក់ និង​រស់នៅភូមិឃុំកើតហេតុខាងលើ។

នៅ​មុនពេលកើតហេតុបុរសខាងលើបានចុះទៅយកទូកនៅក្នុងបឹងដែលមានជម្រៅទឹកប្រមាណជាជាងកន្លះម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែចៃដន្យក៏បានលង់ទឹកស្លាប់ ហើយ​បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច គឺសង្ស័យថា បុរស​រូប​នោះខ្យល់គរ រួច​ក៏​ដួលផ្កាត់មុខទៅក្នុងទឹក ទើប​បណ្ដាលឲ្យលង់ស្លាប់បែបនេះ។

ក្រោយ​ពី​ពិនិត្យធ្វើកោសល្យវិច្ច័យ​រួច សមត្ថកិច្ច​បាន​ប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សាន ផល្លា

បុរសម្នាក់លង់ទឹកបឹងជម្រៅជាងកន្លះម៉ែត្រស្លាប់


ពាក្យទាក់ទង

png