តើគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ដំណើរការដល់ណាហើយ?


រាជធានីភ្នំពេញ ៖ គម្រោង​បង្កើតយន្តហោះអន្តរជាតិថ្មីដែលមានតម្លៃ​១៥០០លានដុល្លារ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ដែល​ត្រូវ​បាន​អនុម័ត​កាលពីឆ្នាំ​មុន​នោះ ឥឡូវ​នេះ គឺឈាម​ដល់​ការ​ចុះ​កិច្ច​ព្រមព្រាងសហការ​រវាង​ក្រុមហ៊ុន OCIC និងក្រុមហ៊ុនសម្បទាន អាកាស​យាន​ដ្ឋាន SCA ។

ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពីថ្ងៃម្សិលមិញ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិល បានណែនាំដល់ក្រុមហ៊ុនត្រូវរៀបចំកិច្ចព្រមព្រៀង​ស្ដីពី​គម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មីផ្ញើមករដ្ឋលេខាធិ​ការដ្ឋាន ​អាកាសចរណ៍ស៊ីវិលឲ្យ​បានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ហើយ​ក្នុងករណីចាំបាច់ ពាក់​ព័ន្ធនឹងការបច្ចេកទេសភាគីទាំងពីរត្រូវផ្ដល់ជំនាញការពិភាក្សាជាលក្ខណៈទ្វេភាគី​ក្រោម​ការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូម​បញ្ជាក់ថា គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានទីតាំងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្ត កណ្តាល និងខេត្តតាកែវ ត្រូវ​បាន​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ក្នុងតម្លៃជាង១៥០០លានដុល្លារអាមេរិក ហើយ​គម្រោងនេះគ្រោង​នឹងធ្វើ​ឲ្យ​រួចរាល់​នៅ​ត្រឹម​រយៈ​ពេល​៣ឆ្នាំ៕

តើគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ដំណើរការដល់ណាហើយ? តើគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ដំណើរការដល់ណាហើយ?


ពាក្យទាក់ទង

png