នគរ​បាល​ការ​ពារ​ព្រំ​ដែន​កម្ពុជា ចុះ​​ល្បាត​រួម​គ្នា​ជា​មួយ​​ថៃ ពិនិត្យ​បង្គោល​សី​ម៉ា​លេខ​៦២​ ដែល​ទឹក​ច្រោះ​ធ្លាក់​ចូល​ក្នុង​អូរ

ខេត្តបាត់ដំបង ៖ នគរបាលការពារព្រំដែនគោកវរ:៨១៩ កាលពីថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ បានសហការជាមួយកម្លាំងភាគីថៃ ចុះទៅ​ធ្វើ​ការ​ពិនិត្យបង្គោលសីម៉ាលេខ៦២ ស្ថិត​នៅ​ចន្លោះ​ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក ដែល​បានធ្លាក់ទៅក្នុងអូរ ក្រោយ​ពី​ទឹកហូរច្រោះរលំដួល។

លោកវរសេនីយ៍ឯក ម៉ង់ សុី មេបញ្ជាការនគរបាលវរៈ៨១៩ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងករណីដួលរលំបង្គោលឡាក់សីម៉ាខាងលើ លោកបានចាត់បញ្ជូនកម្លាំងដឹកនាំដោយលោកវរសេនីយ៍ត្រី ខែង ថន និងលោកវរសេនីយ៍ទោ ឈុន ឈិត មេបញ្ជាការរង ទទួលដឹកនាំផ្នែកជំនាញ និងប៉ុស្តិ៍ការពារព្រំដែន បឹងអាជាង រួមដោយកងកម្លាំងការពារព្រំដែន៥០៤ ចុះសហការជាមួយកងកម្លាំងទាហានឈុតខ្មៅថៃ ឆក4 ដើម្បីធ្វើការពិនិត្យរួមគ្នាជាក់ស្តែង។

ក្នុងកិច្ចសហការរួមគ្នាយ៉ាងជិតស្និតរវាងភាគីប្រទេសទាំងពីរ ពេលចុះពិនិត្យបង្គោលសីម៉ាលេខ៦២ ដែលត្រូវបានទឹកជំនន់ហូរច្រោះធ្លាក់ចូលក្នុងស្ទឹង ភាគីទាំងសងខាងមិនបានប៉ះពាល់អ្វីទាំងអស់ ដោយទុកបង្គោលដែលដួលរលំនៅហ្នឹងកន្លែងដដែល និងបានពិភាក្សាបូកសរុបរបាយការណ៍ដើម្បី រាយការណ៍ជូនថ្នាក់លើបន្តឲ្យបានជូនជ្រាប៕

អត្ថបទ៖ រៀម សាលី

ពាក្យទាក់ទង

png