ចាប់​ខ្លួន​មេ​ភូមិ​ប្រម៉ោយ ពាក់​ព័ន្ធ​ក្លែង​​ឯក​សារ​​រំលោភ​​យក​ដី​រដ្ឋ


ខេត្តពោធិសាត់៖ ជនសង្ស័យចំនួន​២នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ជា​មេភូមិ​ប្រម៉ោយ នៃស្រុកវាលវែង ត្រូវបានសមត្ថកិច្ចនគបាលស្រុកវាលវែងធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅនេះ ពាក់ព័ន្ធនឹង​ការ​ក្លែងឯកសារសាធារណៈធ្វើការឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋ។

ការ​ចាប់​ខ្លួន​នោះ គឺធ្វើ​ឡើង​ដោយយោងតាមបទបញ្ជាពី ពីលោក ម៉ៅ ធន្និន អភិបាលខេត្តពោធិ៍សាត់ ក្រោយ​ពី​សមត្ថកិច្ចធ្វេីការស្រាវជ្រាវស៊េីបអង្កេតករណីលើករណីកាប់ទន្ទ្រានឈូសឆាយដីព្រៃរបស់រដ្ឋ​ដោយខុសច្បាប់ នៅចំណុចខាងជើងភ្នំផ្លិត ក្នុង​ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។

ចាប់​ខ្លួន​មេ​ភូមិ​ប្រម៉ោយ ពាក់​ព័ន្ធ​ក្លែង​​ឯក​សារ​​រំលោភ​​យក​ដី​រដ្ឋ

សង្ស័យមាន​ពាក់ព័ន្ធ​នឹង​ការក្លែងបន្លំឯកសារ រាជរដ្ឋាភិបាល​លេខ ០៦៣៥ ស.ជ.ណ​ ចុះថ្ងៃ១៤ ខែមករា ២០២០ ដែលមានទំហំដី ១២០០ ហិកតា ដោយ​ឯកសារនេះបានយកមកប្រើបាស់មុនថ្ងៃចុះហត្ថលេខារបស់ថ្នាក់លើ ។

ជនសង្ស័យ​ទាំងពីរនាក់​នោះ ត្រូវ​បាន​បញ្ជាក់ថា ទី១មានឈ្មោះ​ ខាន់ ខូវ ភេទប្រុស​ អាយុ​ ៦៩​ ឆ្នាំ ជាមេភូមិប្រម៉ោយ និងទី២ឈ្មោះ​ ធឿន ធីហុង ភេទប្រុស​ អាយុ​ ៣៣​ ឆ្នាំ មានតួនាទីជាអ្នករៀបចំវាស់វែងចាត់ចែងក្បាលដី។

បើយោងតាមរបាយការណ៍ពិនិត្យឃើញថា នៅក្នុងឯកសារដីព្រៃដែលបានកាប់ឈូសឆាយរុករាកទន្រ្ទាន ចាត់ចែង លក់ ទិញ នោះមានទំហំប្រហែល៣៧ហិតតា ប៉ុន្តែការស្រាវទៅឃើញថា ដីនៅចំណុចនោះមានក្នុង ស.ជ.ណ ដែលជនសង្ស័យក្លែងបន្លំឯកសារមានរហូតដល់ ១២០០ហិតតា។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សាន្ត ផល្លា


ពាក្យទាក់ទង

png