យប់​មិញ ឆេះ​រោង​សិប្ប​កម្ម​កែ​ច្នៃ តុ ទូ របស់​ជន​ជាតិ​វៀត​ណាម​នៅ​ក្រុង​បាន​លុង សំណាង​​អត់​មាន​អ្នក​​រង​គ្រោះថ្នាក់

ខេត្តរតនគិរី ៖ យោង​តាម​សេចក្តី​រាយ​ការណ៍​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៥ ខែកុម្ភៈ នេះ មាន​ករណី​អគ្គិភ័យមួយ​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​បឹងកន្សែង ក្រុង​បានលុង ដោយឆេះរោងសិប្បកម្មធ្វើតុ និងទូ របស់ជនជាតិវៀតណាម។

សមត្ថកិច្ចបានឲ្យដឹងថា រោងសិប្បកម្មដែល​ត្រូវអគ្គិភ័យឆាបឆេះនោះ មានទំហំ៧គុណ៣០ម៉ែត្រ ធ្វេីអំពីឈេី ម្ចាស់សិប្បកម្មឈ្មេាះ វឹង ភេទប្រុស អាយុ៥០ឆ្នាំ ជាជនជាតិវៀតណាម។

សមត្ថកិច្ចថា បន្ទាប់ពីហេតុការណ៍កេីតឡេីងភ្លាម កម្លាំងពន្លត់អគ្គិភ័យបានចេញប្រតិបត្តិការរថយន្តចំនួន២គ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកស្កាត់មុខភ្លេីងការពារខ្លាច​ឆេះ​រាល​ដល់​ផ្ទះប្រជាពលរដ្ឋនៅជាប់គ្នា ហេីយភ្លេីងបានរលត់ទាំងអស់ស្រុងនៅម៉េាង២និង៣០នាទីទៀបភ្លឺ។

យ៉ាងណាក៏​ដោយ ករណីអគ្គិភ័យ​នេះ គឺ​បណ្តាល​ឲ្យ​ខូច​ខាត​សម្ភារៈ តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្សនោះទេ៕

អត្ថបទ៖ សាវុទ្ធ

ពាក្យទាក់ទង