អ្នកស្លាប់​ដោយសារ​វីរុសកូរ៉ូណា កើនដល់ជិត៥រយនាក់ ចំណែកអ្នក​ឆ្លង​កើនដល់ជាង២ម៉ឺននាក់


ចិន៖ យោង​តាម​របាយការណ៍​ចុងក្រោយ​បាន​ឲ្យដឹងថា មក​ទល់​នឹង​ថ្ងៃទី៥ ខែកុម្ភៈ នេះ ចំនួនអ្នក​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា បាន​កើនដល់ ​៤៩២នាក់ និង ២៤ ៥៥២នាក់ កំពុង​ឆ្លងវីរុសនេះ ព្រមទាំងរាលដាល​ដល់ប្រទេសចំនួន​២៨​នៅក្នុងតំបន់ និងជុំវិញពិភពលោក។

អ្នកស្លាប់​ដោយសារ​វីរុសកូរ៉ូណា កើនដល់ជិត៥រយនាក់ ចំណែកអ្នក​ឆ្លង​កើនដល់ជាង២ម៉ឺននាក់

នៅទីក្រុងទាំង​១៦ ក្នុងខេត្ត ហ៊ូប៉ី (Hubei) មានមនុស្សឆ្លងជំងឺកូរ៉ូណានេះ​សរុប ១៣ ៥២២​នាក់ និងស្លាប់ ៤១៤នាក់ ចំណែកអ្នកជំងឺ ៣៩៧នាក់​បានធូរស្បើយ​ចាកចេញពីមន្ទីរពេទ្យ​វិញ ។ នៅទូទាំងប្រទេសចិន សរុបអ្នកឆ្លងជំងឺ​ទាំងអស់ ២៤ ៣២៤នាក់ និងស្លាប់​៤៩០នាក់ ។

ប្រទេសជប៉ុន ជាប្រទេសឆ្លងជំងឺនេះច្រើន​​ គឺមានរហូតដល់​៣៣ករណី, ប្រទេសថៃឆ្លង​២៥ករណី, សិង្ហបុរី​២៤ករណី, ដែនដីហុងកុង​ឆ្លង​១៨ករណី ក្នុងនោះ១ករណីបានស្លាប់, កូរ៉េខាងត្បូង​១៦ករណី, អូស្ត្រាលី១៣ករណី, អាល្លឺម៉ង់​១២ករណី, តៃវ៉ាន់១១ករណី, អាមេរិក​១១ករណី, ម៉ាកាវ១០ករណី, ម៉ាឡេស៊ី១០ករណី, វៀតណាម​១០ករណី, បារាំង​៦ករណី, កាណាដា ៥ករណី, អារ៉ាប៊ីសាអ៊ូឌីត​៥ករណី, ឥណ្ឌា​៣ករណី, អ៊ីតាលី២ករណី, ហ្វីលីពីន២ករណី ក្នុងនោះ​ស្លាប់១ករណី, រុស្ស៊ី ២ករណី, អង់គ្លេស២ករណី, ប៊ែលហ្សិក១ករណី, កម្ពុជា ១ករណី, ហ្វាំងឡង់​១ករណី, នេប៉ាល់១ករណី, អេស្ប៉ាញ១ករណី ស្រីលង្កា១ករណី និងស៊ុយអែត ១ករណី៕


ពាក្យទាក់ទង

png