ជនចាស់ជរាគ្មានទីពឹង និងជួបការលំបាក ទទួលអំណោយដោយផ្ទាល់ពីសប្បុរសជន


ខេត្តកំពង់ឆ្នាំង ៖ ជនចាស់ជរាក្រីក្រជួបការលំបាក ចំនួន៤៥គ្រួសារ ស្ថិតក្នុងភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃម្សិលមិញ​នេះ បានទទួលអំណោយដោយ​ផ្ទាល់ដៃពីសប្បុរសជនមកពីរាជធានីភ្នំពេញ ។

អំណោយដែលបាននាំយកមកចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, មី១កេះ, ទឹកសុីអីវ៣យួរ, ទឹកត្រី៣យួរ, ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេះ, ក្រមា១, សម្លៀកបំពាក់១សម្រាប់ ព្រមទាំងថវិកាចំនួន ៥០ ០០០រៀលផងដែរ ។

លោកស្រី ដោក សុធា ទីប្រឹក្សារាជរដ្ឋាភិបាលបានមានប្រសាសន៍លើកឡើងថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរានៅពេលនេះ ត្បិតតែមានតិចតួចក៏ពិតមែនតែវាជាទឹកចិត្តសប្បុរសធម៍របស់សប្បុរសជនបានយកមកចែកជូនដោយផ្ទាល់ដៃ ។

ក្នុងនោះដែរ លោកស្រីក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំង៤៥គ្រួសារ សូមគិតគូរពីសុខភាពការរស់នៅស្អាតហូបស្អាត អនាម័យល្អជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ក្នុងនោះផងដែរត្រូវយកចិត្តទុកដាក់ដល់កុមារតូចដេកនៅក្នុងមុងជានិច្ច និងលាងដៃឲ្យ​ស្អាតដើម្បីជៀសវាងពីជំងឺឆ្លងទាំងឡាយ៕

អត្ថបទ៖ សាន្ត ផល្លា

ជនចាស់ជរាគ្មានទីពឹង និងជួបការលំបាក ទទួលអំណោយដោយផ្ទាល់ពីសប្បុរសជន
ជនចាស់ជរាគ្មានទីពឹង និងជួបការលំបាក ទទួលអំណោយដោយផ្ទាល់ពីសប្បុរសជន
ជនចាស់ជរាគ្មានទីពឹង និងជួបការលំបាក ទទួលអំណោយដោយផ្ទាល់ពីសប្បុរសជន


ពាក្យទាក់ទង