PM ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យថៅកែលក់គ្រឿងញៀនម្នាក់ ដកហូតវត្ថុតាងបាន ២កញ្ចប់ធំ


(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្រកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យជាថៅកែលក់គ្រឿងញៀនម្នាក់ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ នៅចំណុចភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនសង្ស័យមានឈ្មោះ សេង គឹមលក្ខ័ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់គ្រឿងញៀនស្នាក់នៅភូមិតំណាក់ដំរី (ភូមិទី៣) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា លោកវរសេនីយ៍ត្រី យស ឌីណា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបករណីនេះ កាលពីម្សិលមិញ ដោយរកឃើញ និងដកហូតបានវត្ថុតាងជា ម្សៅក្រាមពណ៌សថ្លាសង្ស័យជា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ហៅម៉ាទឹកកក) ចំនួន ០២កញ្ចប់ធំ លុយខ្មែរចំនួន ៣១៥,០០០រៀល ទូរស័ព្ទដៃម៉ាក NOKIA ចំនួន ០១គ្រឿង និងម៉ូតូម៉ាក HONDA WAVE ពណ៌ទឹកសណ្តែក ចំនួន ០១គ្រឿង ។      

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ANN007)

PM ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យថៅកែលក់គ្រឿងញៀនម្នាក់ ដកហូតវត្ថុតាងបាន ២កញ្ចប់ធំ

PM ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យថៅកែលក់គ្រឿងញៀនម្នាក់ ដកហូតវត្ថុតាងបាន ២កញ្ចប់ធំ