ថ្ងៃស្អែក សម្តេចតេជោគ្រោង​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​កម្ពុជា​នៅទីក្រុងវូហាន


កូរ៉េ ៖ នៅ​ក្នុង​ជំនួប​ជាមួយ​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល​កាលពីព្រឹកមិញ សម្តេច​តេជោ ហ៊ុន សែន បាន​​មាន​ប្រសាសន៍ថា នៅថ្ងៃទី៥ ខែកុម្ភៈ ស្អែកនេះ សម្តេច​​គ្រោង​នឹង​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅទីក្រុង​វូហាន ដើម្បីបង្ហាញ​ពីភាពកក់ក្តី និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុងវូហាន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង​រីករាល​ដាល នៃ​ជំងឺ​ប្រភេទ​ថ្មី​កូរ៉ូណានោះ។

សម្តេច​ក៏​បាន​បញ្ជាក់ដែរថា ពេលនេះ​សម្តេច​កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថា តេីអនុញ្ញាត្តិឲ្យ​ទៅសួរសុខទុក្ខ ឬមិនអនុញ្ញត្តិឲ្យ​ទៅ ក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់ឲ្យ​នៅដាច់ក្នុងសភាពប្រកាសអាសន្នមិនឲ្យ​មានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក។

សូម​បញ្ជាក់ថា ​គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ​ បានសម្លាប់ជនជាតិចិន ៤២៥ ចិនហុងកុងម្នាក់ និងជនជាតិចិន នៅហ្វីលីពិនម្នាក់។ ក្នុងនោះដែរមនុស្សជាង២ម៉ឺននាក់ផ្សេងទៀត កំពុងឆ្លងវីរុសនេះ៕

ថ្ងៃស្អែក សម្តេចតេជោគ្រោង​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​កម្ពុជា​នៅទីក្រុងវូហាន