​ក្រោយ​ដាក់​ឲ្យដំណើរ​ការ​ជិត​១ខែមកនេះ ក្រសួង​លក់ស្លាក​លេខ​ពិសេស​បាន​ជាង​៤០០លេខហើយ


រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បាន​ថ្លែង​ឲ្យដឹង​នៅថ្ងៃនេះ​ថា ក្នុងរយៈ​ពេល​ជិត​១ខែ ចាប់​តាំងពី​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ការ​លក់លេខ​ពិសេសកាលពីដើម​ខែមករា មក ក្រសួងលក់បាន​ស្លាក​លេខ​ពិសេសជាង​៤០០លេខហើយ ដោយ​ប្រមូល​ថវិកា​បាន​ប្រមាណជិត​២លាន​ដុល្លារ​ផងដែរ។

គួរ​បញ្ជាក់ថា ការ​ដាក់​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​ស្លាក​លេខ​ពិសេស បាន​ចាប់​ផ្តើម​កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​២០២០ ។ស្លាកលេខពិសេសនេះ គឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលពួកគេចង់បាន ហើយក៏អាចរក្សាទុកស្លាកលេខពិសេសនេះប្រើប្រាស់ពេញមួយជីវិត បើទោះបីជារថយន្តត្រូវបានលក់បន្តក៏ដោយ៕

​ក្រោយ​ដាក់​ឲ្យដំណើរ​ការ​ជិត​១ខែមកនេះ ក្រសួង​លក់ស្លាក​លេខ​ពិសេស​បាន​ជាង​៤០០លេខហើយ


ពាក្យទាក់ទង