ម៉ាឡេស៊ី និងថៃ សម្រេចបញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន


កូឡាឡាំពួរ ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រទេសម៉ាឡេស៊ីបានបញ្ជូនជើងហោះហើរ AirAsia ទៅកាន់ទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំយកប្រជាជន ១៤១នាក់ ទៅស្រុកកំណើតវិញ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ថៃ ក៏​បានជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​១៦០នាក់ ចេញពីទីក្រុងវូហានដែរ​នៅ​ថ្ងៃទី៤ កុម្ភៈ​នេះ។

ម៉ាឡេស៊ី និងថៃ សម្រេចបញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន

បើ​យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ីបានឲ្យ​ដឹងថា អ្នកដំណើរទាំងអស់រួមមាននាវិក ១២នាក់ និងមន្ត្រីរដ្ឋាភិបាល ១៤នាក់ ដែល​ត្រឡប់​មក​ពីវូហាន នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព ហើយ​អ្នកដែលត្រូវបានរកឃើញមានរោគសញ្ញានៃវីរុសនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ រីឯអ្នកដែលឆ្លងកាត់ការត្រួតពិនិត្យហើយ មិនឃើញមានរោគសញ្ញានឹងទៅមជ្ឈមណ្ឌលត្រួតពិនិត្យរយៈពេល ១៤ ថ្ងៃ។

គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រទេសម៉ាឡេស៊ីបានបញ្ជាក់អំពីករណីឆ្លងមរោគកូរ៉ូណា វីរុសចំនួន ៨ ករណី ដែលអ្នកទាំងអស់នោះជាភ្ញៀវទេសចរចិននៅក្នុងប្រទេស។ ដោយ​ឡែក​ប្រទេសថៃបានកត់ត្រាករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ១៩ករណី៕

ប្រភព៖ VNA