នគរបាលខេត្តកំពង់ឆ្នាំង បើក​យុទ្ធនាការរឹតបន្តឹង​ច្បាប់​ចរាចរណ៍


ខេត្ត​កំពង់ឆ្នាំង ៖ នគរបាលចរាចរណ៍ក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជាក្នុងខេត្តកំពង់ឆ្នាំងទាំងមូល នៅព្រឹកមិញ​នេះ បាន​ប្រតិបត្តិការ​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដោយ​ចាប់ឃាត់​អ្នកអត់ពាក់មួកសុវត្ថិភាព​ក្នុង​ពេល​បើកបរ ដើម្បីទប់ស្កាត់បង្ការគ្រោះថ្នាក់។

នគរបាលខេត្តកំពង់ឆ្នាំង បើក​យុទ្ធនាការរឹតបន្តឹង​ច្បាប់​ចរាចរណ៍

លោក ឈឹម សារុន នាយការិយាល័យចរាចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យ​ដឹងថា យោងតាមអនុក្រឹតលេខ (៤៤ អ.ន.ក្រ -មាត្រា៦- ចំណុច ក) អ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងកុមារ មានអាយុពី៣ឆ្នាំឡើងទៅ ត្រូវពាក់មួកការពារសុវត្ថិភាពដើម្បីជៀសវៀងនៅពេលណាមួយជួបគ្រោះថ្នាក់ជាយថាហេតុ ហើយ​អ្នករួមដំណើរខាងក្រោយ មានហានិភ័យខ្ពស់ជាងអ្នកបើកបរ ដូច្នេះច្បាប់តម្រូវឲ្យ​ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ។

លោកបានបញ្ជាក់ថា ការពាក់មួកការពារសុវត្ថិភាពជួយសង្គ្រោះបាននូវអាយុជីវិត​មនុស្ស​ ទាំងអ្នកបើកបរទោចក្រយាន​​យន្ត​​ ទាំង​​អ្នក​​រួម​​ដំ​ណើរ​ជាមួយគិតទាំងកុមារផងដែរ ត្រូវ​​តែ​​ពាក់​​មួក​​ការពារសុវត្ថិ​​ភាព​​ដើម្បី​​ការ​​ពារ​​ពី​​ការ​​រង​​របួស​​ធ្ងន់​​ធ្ងរ​​​ ពិ​ការ​​ ឬ​​ការ​​ស្លាប់​​បាត់​​បង់​​ជីវិតផងដែរ៕

នគរបាលខេត្តកំពង់ឆ្នាំង បើក​យុទ្ធនាការរឹតបន្តឹង​ច្បាប់​ចរាចរណ៍ នគរបាលខេត្តកំពង់ឆ្នាំង បើក​យុទ្ធនាការរឹតបន្តឹង​ច្បាប់​ចរាចរណ៍

អត្ថបទ៖ សាន្ត ផល្លា