សម្តេច ហ៊ុន សែន ថា ការ​ផ្ទុះឡើងនូវ​វីរុសកូរ៉ូណា មិនមែនតែជាកង្វល់របស់​ប្រទេស​ចិន​នោះទេ គឺជា​កង្វល់​របស់​យើងទាំងអស់គ្នា


កូរ៉េ ៖ ក្នុង​កិច្ច​ពិភាក្សាដោយផ្ទាល់ជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល មុន​ពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅព្រឹក​មិញ​នេះ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​មាន​ប្រសាសន៍ថា ការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន គឺជាកង្វល់ពិតប្រាកដរបស់ពិភពលោក។

សម្តេច ហ៊ុន សែន ថា ការ​ផ្ទុះឡើងនូវ​វីរុសកូរ៉ូណា មិនមែនតែជាកង្វល់របស់​ប្រទេស​ចិន​នោះទេ គឺជា​កង្វល់​របស់​យើងទាំងអស់គ្នា

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា​សន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស​ គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០១៤ កន្លងទៅ នៅពេលដែលប្រទេសកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឲ្យសម្តេចអន្តរា​គមន៍ជន្លៀសជនជាតិកម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពីអារម្មណ៍ និងភាពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន។

សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕